ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីឆក់បោកតាម​ប្រព័ន្ធ​បច្ចេកវិទ្យា

0

យោង​តាម​បទបញ្ជា លោក​ឧត្តមសេនីយ៍ទោ​សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ និង​ដឹកនាំ​សម្របសម្រួល ឯកឧត្តម កើត វ​ណ្ណា​រ៉េ​ត ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ នៅ​ថ្ងៃ​ទី​២១ ខែ មីនា ឆ្នាំ​២០២៥ ការិយាល័យ​ប្រឆាំង​បទល្មើស បច្ចេកវិទ្យា បាន​ធ្វើការ​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស​ឆបោក ប្រាក់​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ក្រោម​រូបភាព​វិនិយោគ ដោយ​ទទួល បាន​ប្រាក់​ចំណេញ​ច្រើន​ក្នុង​រយៈពេល​ខ្លី ។ ក្នុង​នោះ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០១ រូប ឈ្មោះ អ​.​ណ​. ភេទ​ប្រុស ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ខេត្ត ពោធិសាត់ ជា​អ្នក​ទទួល ប្រាក់​-​ផ្ទេរ​ប្រាក់​តាម​បញ្ជា​របស់​មេ​ក្លោ​ង ដែល​មិន​ស្គាល់ អត្តសញ្ញាណ ហើយ​ខ្លួន​ក៏​បាន​ទទួលផល​ពី​បទល្មើស​នេះ​ដែរ​។

បច្ចុប្បន្ន​ជនសង្ស័យ ត្រូវ​បាន​ការិយាល័យ​ជំនាញ កសាង​សំណុំរឿង​បញ្ជូន​ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ដើម្បី​ចាត់​នីតិវិធី​តាម​ផ្លូវច្បាប់​៕