លោក ត្រាំ គិតថា លោក ពូទីន និងលោក ហ្សេលេនស្គី គួរតែជួបគ្នាដើម្បីដំណោះស្រាយនៅអ៊ុយក្រែន

0

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) ចាំបាច់ត្រូវជួបជាមួយលោក វ្ល៉ាឌីមៀ ហ្សេលេនស្គី (Vladimir Zelensky) ដើម្បីពិភាក្សាអំពីការដោះស្រាយជម្លោះអ៊ុយក្រែន។ នេះបើយោងតាមការលើកឡើងរបស់មេដឹកនាំសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump)។

លោក ត្រាំ បានប្រាប់អ្នកសារព័ត៌មាននៅឯសេតវិមានខណៈដែលលោកចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិថ្មីរបស់លោកមួយចំនួនថា «លោកប្រធានាធិបតី ពូទីន និង ហ្សេលេនស្គី នឹងត្រូវតែជួបគ្នា»។

លោកបានបញ្ជាក់សារជាថ្មីថា លោកពេញចិត្តនឹងការដោះស្រាយវិបត្តិអ៊ុយក្រែនសម្រាប់ហេតុផលមនុស្សធម៌ក្នុងចំណោមបញ្ហាផ្សេងៗទៀត។ ប្រមុខរដ្ឋអាម៉េរិករូបនេះបានសង្កត់ធ្ងន់ថា «នោះហើយជាមូលហេតុដែលខ្ញុំចង់ឃើញបទឈប់បាញ់គ្នា ហើយខ្ញុំចង់សម្រេចបានកិច្ចព្រមព្រៀង»។

មួយថ្ងៃមុននៅក្នុងបទសម្ភាសន៍មួយជាមួយសារព័ត៌មាន Fox News លោកបាននិយាយថា បើទោះបីជាមានការរិះគន់របស់លោកចំពោះលោក ហ្សេលេនស្គី ក៏ដោយ ក៏លោកនៅតែបើកចំហសម្រាប់ទំនាក់ទំនងបន្ថែមទៀត។ ប្រធានាធិបតីអាម៉េរិករូបនេះបានសន្យាថានឹងឆ្លើយតបប្រសិនបើលោក ហ្សេលេនស្គី ទាក់ទងទៅលោក។ ទន្ទឹមនឹងនេះដែរ លោក ត្រាំ បានកត់សម្គាល់ថា លោក ហ្សេលេនស្គី កំពុងរារាំងដំណោះស្រាយនៅអ៊ុយក្រែន៕