ពោធិ៍សាត់ ៖ ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារមន្ទីរជំនាញ ចុះពិនិត្យទីតាំងសាងសង់ហេដ្ឋារចនាសម្ព័ន្ធមួយចំនួន និងជំរុញដំណើរការបើកច្រកព្រំដែន ច១-ឆាំរ៉ាក ឱ្យទៅជាច្រកតំបន់ពាណិជ្ជកម្ម រវាងប្រទេសកម្ពុជា និងប្រទេសថៃ ក្នុងពេលឆាប់ៗខាងមុខ។
ការចុះពិនិត្យទីតាំងខាងលើនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីឆ្លើយតបទៅនឹងបំណងប្រាថ្នា របស់ប្រជាពលរដ្ឋ និងអ្នកវិនិយោគប្រទេសទាំងពីរ ដែលកំពុងទន្ទឹងរង់ចាំ និងចង់ឃើញការប្រែក្លាយច្រកព្រំដែននេះ ជាព្រំដែនដែលមានកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងទេសចរណ៍ល្អ យ៉ាងឆាប់រហ័ស៕