តម្លៃមាសឡើងដល់៣៤២ដុល្លារក្នុង១ជី ក្រោយរងឥទ្ធពលនយោបាយសេដ្ឋកិច្ចលោកត្រាំ

0

បរទេស៖ អ្នកជំនាញទីផ្សារមាសនៅកម្ពុជាបានលើកឡើងថា តម្លៃមាសដែលបានឡើងដល់ ដល់៣៤២ដុល្លារក្នុង១ជីនៅថ្ងៃទី៥កុម្ភៈនេះ បានបង្កើតកំណត់ត្រាថ្មីមួយ មិនធា្លប់មានក្នុងប្រវត្តិសាស្ត្រមាស។

យោងតាមប្រភពពីសារព័ត៌មាន Reuters នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានពីមុន គឺបន្ទាប់ពីការប្រកាសដំឡើងពន្ធបន្ថែមរបស់លោក ត្រាំ ដែលចូលជាធរមានចាប់ពីថ្ងៃទី៤ ខែកុម្ភៈ តទៅ ដោយតម្លើងពន្ធ ២៥% លើការនាំចូលទំនិញគ្រប់មុខពីកាណាដា និងម៉ិកស៊ិចកូ រួមទាំង ១០% លើទំនិញពីប្រទេសចិន បន្ថែមពីលើ៦០ភាគរយដែលតម្លើងលើចិនកន្លងមក។

ក្នុងរយៈពេល២សប្តាហ៍កន្លងមកនេះ តម្លៃមាសមានគម្លាត១៤៥ដុល្លារក្នុង១តម្លឹងដោយសារអ្នកវិនិយោគមានចំណាប់អារម្មណ៍សំរុកទិញមាសទុក ពីព្រោះមានទំនុកចិត្តលើការប្រើប្រាស់ និងក្តីជឿជាក់លើការវិនិយោគរយៈពេលវែង។

តម្លៃមាសនៅលើទីផ្សារអន្តរជាតិបានហក់ឡើងដល់តម្លៃកំណត់ត្រា ២,៨៣០.៤៩ដុល្លារអាមេរិកក្នុងមួយអោន ឬប្រមាណ ៣,៤១០ដុល្លារក្នុងមួយតម្លឹង កាលពីថ្ងៃចន្ទ ទី៣កុម្ភៈ។

យ៉ាងណាក៏ដោយមិនទាន់ទទួលបានការណែនាំពីអ្នកជំនាញទីផ្សារមាសនៅឡើយទេដើម្បីចង់ដឹងថា ស្ថិតក្នុងស្ថានភាពនេះ តើប្រជាពលរដ្ឋគួរបញ្ចេញឬទិញមាសចូលនោះទេ។

សូមរំលឹកថា កាលពីថ្ងៃទី១៣ ខែកញ្ញាឆ្នាំ២០២៤កន្លងនេះ តម្លៃមាសនៅកម្ពុជាបានហក់ឡើងខ្ពស់បំផុតមិនធ្លាប់មានពីមុនមកក្នុងប្រវត្តិសាស្ត្រកំណត់ត្រាតម្លៃមាសនៅកម្ពុជា ដោយមានតម្លៃដល់៣,០៩០ដុល្លារក្នុង១តម្លឹង៕