គុយបាអំពាវនាវឱ្យបញ្ឈប់ការផ្គត់ផ្គង់សព្វាវុធដល់អ៊ីស្រាអែល

0

បរទេស៖ រដ្ឋមន្រ្តីក្រសួងការបរទេសគុយបា លោក ប្រ៊ូណូ រ៉ូឌ្រីហ្គេស (Bruno Rodriguez) បានអំពាវនាវឱ្យបញ្ឈប់ការបញ្ជូនអាវុធទៅកាន់អ៊ីស្រាអែល ដែលបាន សម្លាប់រង្គាលប្រឆាំងនឹងប៉ាឡេស្ទីន។

នៅលើបណ្តាញសង្គមអ៊ិច (X) រដ្ឋមន្រ្តីការបរទេសគុយបារូបនេះបាននិយាយថា អ្នកដែលមានផែនការសម្អាតទឹកដីនៃតំបន់ហ្គាហ្សាគួរតែបញ្ឈប់ការផ្តល់អាវុធដល់អ៊ីស្រាអែល និងអំពើប្រល័យពូជសាសន៍ ហើយត្រូវគាំទ្រឱ្យមានសន្តិភាពយូរអង្វែងដែលទទួលស្គាល់ឯករាជ្យរដ្ឋប៉ាឡេស្ទីននៅក្នុងព្រំដែនមុនឆ្នាំ១៩៦៧។

លោក រ៉ូឌ្រីហ្គេស បានសរសេរថា នៅថ្ងៃនេះ​ យើងបានបញ្ជាក់ម្តងទៀតនូវការប្តេជ្ញាចិត្តរបស់ប្រទេសគុយប៉ាក្នុងការបន្តប្រយុទ្ធប្រឆាំងនឹងការរើសអើងណាមួយ រួមទាំងការប្រឆាំងនឹងពួកយូដា ការរើសអើងជាតិសាសន៍ និងការមិនអត់ឱនចំពោះសាសនា។

សហរដ្ឋអាមេរិកដែលជាសម្ព័ន្ធមិត្តដ៏សំខាន់របស់អ៊ីស្រាអែល និងជាអ្នកផ្គត់ផ្គង់អាវុធ និងជំនួយយោធាផ្សេងទៀត បានផ្អាកនូវផែនការនៃយុគរបស់លោក បៃដិន ចំពោះការដឹកជញ្ជូនគ្រាប់បែកដែលមានទម្ងន់ ២.០០០ផោនកាលពីថ្ងៃមុន បើទោះបីជាមានការអំពាវនាវដើម្បីបញ្ឈប់ការសម្លាប់រង្គាល និងអនុញ្ញាតឱ្យមានការទទួលបានជំនួយមនុស្សធម៌ទៅតំបន់ហ្គាហ្សា។

ការឈ្លានពានរបស់អ៊ីស្រាអែលប្រឆាំងនឹងប៉ាឡេស្ទីនដែលបានចាប់ផ្តើមនៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ បានបង្កឱ្យមានមនុស្សស្លាប់ជាង ៤៧.០០០នាក់ដែលភាគច្រើនជាស្ត្រី និងកុមារ និងមនុស្សរាប់រយពាន់នាក់រងរបួស ព្រមទាំងបង្កឱ្យមានវិបត្តិមនុស្សធម៌ធ្ងន់ធ្ងរ និងការផ្លាស់ទីលំនៅរបស់ប្រជាជនជាង ៩០%៕