បរទេស៖ ក្រុមហ៊ុនអាកាសចរណ៍របស់កូរ៉េខាងត្បូង Air Busan (298690.KS) យន្តហោះត្រូវបានអគ្គិភ័យឆាបឆេះនៅវេលាម៉ោងប្រហែល ១០:៣០ នាទីយប់ ម៉ោងក្នុងស្រុក ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥នេះ នៅឯអាកាសយានដ្ឋានអន្តរជាតិ Gimhae ស្ថិតនៅភាគខាងត្បូងប្រទេស ខណៈដែលកំពុងរៀបចំសម្រាប់ការចាកចេញទៅកាន់ទីក្រុងហុងកុង។
អាជ្ញាធរពន្លត់អគ្គីភ័យនៅទីក្រុង Busan បាននិយាយថា អ្នកដំណើរទាំង ១៦៩ នាក់ និងសមាជិកនាវិក ០៧ នាក់ ត្រូវបានជម្លៀសចេញដោយមានមនុស្សម្នាក់រងរបួសស្រាលត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។ ក្រុមអ្នកពន្លត់អគ្គីភ័យបាននិយាយថា អគ្គិភ័យបានចាប់ផ្តើមនៅខាងក្នុងយន្តហោះវាបានចាប់ផ្តើមដែលស្ថិតនៅខាងកន្ទុយរបស់យន្តហោះ៕