អគ្គីភ័យឆាបឆេះផ្ទះមួយកន្លែង នៅសង្កាត់​ចោម​ចៅ​ទី​២

0

ភ្នំពេញ៖ អគ្គិភ័យ​បាន​ឆាបឆេះ​ផ្ទះ មួយ​កន្លែង បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​ចេញ​ជួយ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង ៦​និង​០០​នាទី​យប់ ថ្ងៃ​ទី​២៨ ខែមករា ឆ្នាំ​២០២៥ ដែល​ស្ថិត​ចំណុច​ផ្លូវ​បេតុង សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

ដោយ​មានការ​អនុវត្ត​តាម​បទបញ្ជា​របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង​នគរបាល​ជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ណែនាំ​ដល់​កម្លាំង​ជំនាញ​ការិយាល័យ​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ ត្រូវ​ធ្វើការ​យកចិត្តទុកដាក់​ខ្ពស់​នៅ​ក្នុង​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​ឲ្យ​បាន​ទាន់​ពេលវេលា​។

ដោយ​ទទួល​បាន​បទបញ្ជា​របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង​នគរបាល​ជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ លោក​វរសេនីយ៍ឯក ព្រហ្ម យ៉​ន នាយការិយាល័យ​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ដឹកនាំ​បញ្ជា​ផ្ទាល់​ដល់​កងកម្លាំង​ពន្លត់​អគ្គិភ័យ​ដែល​ប្រចាំការ​នៅ​គ្រប់​បណ្តាល​គោលដៅ​ទាំងអស់ ឲ្យ​ចេញ​ជួយ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​ឲ្យ​ទាន់​ពេលវេលា កុំ​ឲ្យ​មានការ​ឆាបឆេះ​បន្ត​ដល់​ផ្ទះ​ប្រជាពលរដ្ឋ​ដែល​នៅ​ក្បែរ​នោះ​។

ដោយនៅ​ក្នុង​ប្រតិបត្តិការ​ខាងលើ​នេះ កម្លាំង​សមត្ថកិច្ច​ជំនាញ បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​០៤​គ្រឿង ក្នុង​នោះ​រួម​មាន រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ការិយាល័យ​រាជធានី​ភ្នំពេញ ចំនួន​០២​គ្រឿង ពុំ​បាន​ប្រើប្រាស់​ទឹក និង​រថយន្ត​ជំនួយ​មក​ពី​កងពលតូច​លេខ​៧០ ចំនួន​០២​គ្រឿង ពុំ​បាន​ប្រេ​ី​ប្រាស់​ទឹក​។

ដោយឡែក​ចំពោះ​ប្រភេទ​សំណង់​ខាងលើ​នេះ គឺ​ថ្ម​បេតុង ទំហំ (៤​ម៉ែត្រ x ១៨​ម៉ែត្រ​) ឆេះ​បន្ទប់ ទំហំ (៤​ម៉ែត្រ x ៤​ម៉ែត្រ​) ចំនួន​០១​បន្ទប់ រួម​ទាំង​សម្ភារៈ​ពូក​, ខ្នេ​ី​យ​, កង្ហារ និង​សម្ភារៈ​មួយ​ចំនួន ហើយ​ពុំ​បាន​ឆេះ​រាលដាល់​ដល់​អ្នក​ក្បែរ​ខាង​ឡេ​ី​យ​។ ចំពោះ​គ្រោះ​អគ្គិភ័យ​ខាងលើ​នេះ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ជំនាញ​របស់​យើង ធ្វើការ​បាញ់​ឲ្យ​រលត់​ទៅ​វិញ នៅ​វេលា​ម៉ោង ៨​និង​៣០​នាទី​យប់​នា​ថ្ងៃខែ​ឆ្នាំ​ដ​ដែរ​។

ចំពោះ​ហេតុការណ៍​គ្រោះ​អគ្គិភ័យ​នេះ កម្លាំង​សមត្ថកិច្ច​ជំនាញ​បាន​ធ្វើការ​ស្រាវជ្រាវ​រក​ឃេ​ី​ញ​ថា គឺ​បណ្តាល​មក​ពី​ការ​ឆ្លង​ចរន្ត​អគ្គី​ស​នី​បង្ក​ជា​អគ្គិភ័យ ដោយឡែក នៅ​ក្នុង​ហេតុការណ៍​គ្រោះ​អគ្គិភ័យ​នេះ មិន​បាន​បណ្តាល​ឲ្យ​អ្នក​ណា​ម្នាក់​រង​របួស​ក្នុង​គ្រោះ​អគ្គិភ័យ​ខាងលើ​នេះ​ឡើយ​៕