កូរ៉េ​ខាង​ជើង​ជាប់​ចំណាត់​ថ្នាក់​ទី​៣៤ ជាប្រទេសដែលមានកងទ័ពខ្លាំងបំផុត​​នៅទូទាំងពិភពលោក ខណៈដែលកូរ៉េ​ខាង​ត្បូង​ជាប់​ចំណាត់​ថ្នាក់​ទី​៥

0

បរទេស៖ ប្រទេសកូរ៉េ​ខាង​ជើង​ជាប់​ចំណាត់​ថ្នាក់​ជា​ប្រទេស​មាន​កម្លាំង​ទ័ព​ខ្លាំង​បំផុត​ទី​៣៤​ នៅ​ទូទាំង​ពិភពលោក ខណៈ​ដែល​កូរ៉េ​ខាង​ត្បូង​ជាប់​ចំណាត់​ថ្នាក់​ទី​៥​។ ចំណាត់​ថ្នាក់នេះត្រូវបានចេញផ្សាយនៅក្នុងចំណាត់ថ្នាក់កងកម្លាំងយោធាឆ្នាំ២០២៥ ដែលចងក្រងដោយ Global Firepower (GFP) ដែលវាយតម្លៃពី «សមត្ថភាពនៃការបង្កើតសង្រ្គាមដ៏មានសក្តានុពល» ក្នុងចំណោម ១៤៥ប្រទេសតាមមធ្យោបាយសាមញ្ញ។

ចំណាត់ថ្នាក់ក្នុងឆ្នាំ២០២៥ របស់ប្រទេសកូរ៉េខាងជើង គឺខ្ពស់ជាងឆ្នាំមុនចំនួនពីរលេខ ហើយបានសម្គាល់ដូចគ្នាទៅនឹងចំណាត់ថ្នាក់របស់ខ្លួនក្នុងឆ្នាំ២០២៣។ នៅក្នុងប្រភេទវាយតម្លៃផ្សេងៗ រួមទាំងកម្លាំងកងនាវាចម្បាំង កម្លាំងទាហានសកម្ម កម្លាំងកាំភ្លើងធំបាញ់ដោយខ្លួនឯង និងកម្លាំងម៉ាស៊ីនបាញ់គ្រាប់រ៉ុក្កែតច្រើន ប្រទេសកូរ៉េខាងជើងបានជាប់ចំណាត់ថ្នាក់ទី៤ នៅទូទាំងពិភពលោក។

ប្រទេសនេះក៏ទទួលបានសញ្ញាសម្គាល់កំពូល «ល្អឥតខ្ចោះ» នៅក្នុងកម្លាំងកងនាវាចម្បាំង កម្លាំងកងនាវាមុជទឹក និងវិស័យផ្សេងៗទៀត។ របាយ​ការណ៍​នេះ​បាន​ដាក់​ចំនួន​បុគ្គលិក​កងទ័ពជើងគោក​ និង​កងទ័ព​អាកាស​ដែល​មាន​សម្រាប់​ការ​ចល័ត​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ជើង​ចំនួន ១,៣៧លាន​នាក់ និង ១១ម៉ឺន​នាក់​រៀង​គ្នា ដោយ​ជាប់​ចំណាត់​ថ្នាក់​ទាំង​ពីរ​នៅ​លំដាប់​ទី៦ នៅ​ទូទាំង​ពិភពលោក។

បុគ្គលិកកងទ័ពជើងទឹករបស់ប្រទេសកូរ៉េខាងជើងដែលអាចរកបានសម្រាប់ការចល័តមានចំនួន ៦០.០០០នាក់ដែលជាចំនួនធំបំផុតទី១២។ GFP ក៏បានវាយតម្លៃថា «ការប្តេជ្ញាចិត្តរបស់កងទ័ពកូរ៉េខាងជើងចំពោះបុព្វហេតុរបស់ប្រទេសរុស្ស៊ីនៅអ៊ុយក្រែនបានបង្ហាញឱ្យឃើញពីការអភិវឌ្ឍគួរឱ្យចាប់អារម្មណ៍នៅក្នុងជម្លោះរបស់សហភាពអឺរ៉ុបខាងកើត» ។

ក្នុង​ចំណាត់ថ្នាក់​នេះ ប្រទេសកូរ៉េ​ខាងត្បូង​ជាប់​​ចំណាត់ថ្នាក់ទី​៥ ខណៈដែលសហរដ្ឋ​អាមេរិក​ទទួលបាន​តំណែង​កំពូល បន្ទាប់មកប្រទេស​រុស្ស៊ី ចិន និង​ឥណ្ឌា​៕