កូរ៉េខាងត្បូងនឹងវិនិយោគ ៨៦,២ប៊ីលានវ៉ុនក្នុងការអភិវឌ្ឍបច្ចេកវិទ្យាថ្មី ដើម្បីដោះស្រាយការប្រែប្រួលអាកាសធាតុ

0

បរទេស៖ ក្រសួងវិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​ព័ត៌មាន បាននិយាយកាលពីថ្ងៃពុធថា ប្រទេសកូរ៉េខាងត្បូងនឹងវិនិយោគចំនួន ៨៦,២ប៊ីលានវ៉ុន (៥៩,៣លានដុល្លារអាម៉េរិក) នៅឆ្នាំនេះ សម្រាប់ការអភិវឌ្ឍបច្ចេកវិទ្យាដែលនឹងជួយទប់ទល់នឹងការប្រែប្រួលអាកាសធាតុ។

យោង​តាម​ក្រសួង​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​ព័ត៌មាន បានឱ្យដឹងថា ជាមួយនឹងការវិនិយោគនេះ ប្រទេសនេះនឹងធ្វើការដើម្បីអភិវឌ្ឍន៍បច្ចេកវិទ្យាដែលនឹងជួយឆ្លើយតបទៅនឹងការឡើងកម្ដៅផែនដី រួមជាមួយនឹងអ្វីដែលទាក់ទងនឹងថាមពលគ្មានកាបូន និងការព្យាករណ៍អាកាសធាតុដោយប្រើបញ្ញាសិប្បនិម្មិត (AI)។

យោងតាមព័ត៌មានលម្អិត បានឱ្យដឹងថា រដ្ឋាភិបាលនឹងផ្តល់ប្រាក់ចំនួន ៥,៧ប៊ីលានវ៉ុន ទៅក្នុងការអភិវឌ្ឍបច្ចេកវិទ្យាថាមពលគ្មានកាបូន និង៤,៣ប៊ីលានវ៉ុនក្នុងការជំរុញបច្ចេកវិទ្យាចាប់យក និងប្រើប្រាស់កាបូន។

រដ្ឋាភិបាលក៏នឹងវិនិយោគ ៣,១ប៊ីលានវ៉ុនដើម្បីបង្កើតគំរូព្យាករណ៍អាកាសធាតុដោយផ្អែកលើ AI ដែលនឹងជួយព្យាករណ៍ពីគ្រោះមហន្តរាយអាកាសធាតុ និងកាត់បន្ថយការខូចខាតដែលអាចកើតមាន។

ទឹកប្រាក់ចំនួន ៤,០២ប៊ីលានវ៉ុនផ្សេងទៀតនឹងត្រូវបានប្រើដើម្បីអនុវត្តន៍គម្រោងសកលចំនួន ២គម្រោងដែលមានគោលបំណងស្រាវជ្រាវ និងអភិវឌ្ឍន៍បច្ចេកវិទ្យាអព្យាក្រឹតភាពកាបូន៕