បរទេស៖ ប្រទេសចិនបានបញ្ជូនផ្កាយរណបសាកល្បងដោយជោគជ័យឈ្មោះស៊ីចៀន-២៥ (Shijian-25) ទៅកាន់ទីអវកាសកាលពីព្រឹកថ្ងៃអង្គារ ដោយប្រើប្រាស់រ៉ុក្កែតឡុងម៉ាច-៣ប៊ី (Long March-3B) សម្រាប់ការបាញ់បង្ហោះនេះ។
គ្រាប់រ៉ុក្កែតនេះបានផ្ទុះនៅម៉ោង ៤:០០នាទីទៀបភ្លឺ (ម៉ោងនៅទីក្រុងប៉េកាំង) ពីមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណបស៊ីចាង ក្នុងខេត្តស៊ីឈួន ភាគនិរតី ដោយចូលទៅក្នុងគន្លងដែលបានកំណត់។ យោងតាមក្រុមហ៊ុន Shanghai Academy of Spaceflight Technology ដែលជាអ្នកផលិតផ្កាយរណប Shijian-25 ។
ផ្កាយរណបនេះត្រូវបានប្រើប្រាស់ជាចម្បងសម្រាប់ការផ្ទៀងផ្ទាត់ ការបំពេញបន្ថែមប្រេងពីផ្កាយរណប និងបច្ចេកវិទ្យាសេវាកម្ម។ ការបាញ់បង្ហោះនេះ គឺជាការបាញ់បង្ហោះរ៉ុក្កែតលើកដំបូងរបស់ប្រទេសចិនក្នុងឆ្នាំ២០២៥និងបេសកកម្មលើកទី៥៥៥ នៃរ៉ុក្កែតដឹកជញ្ជូនស៊េរីឡុង ម៉ាច៕