តម្លៃមាសបង្កើតបានប្រវត្តិសាស្ត្រចំនួន២ដងនៅក្នុងរយ:ពេល៤ឆ្នាំចុងក្រោយនេះ

0

ភ្នំពេញ៖ កាលពីខែសីហាឆ្នាំ២០២០ មាសបានហក់ឡើងតម្លៃរហូតទៅដល់២៥០០ដុល្លារអាមេរិកក្នុង១ដំឡឹង ដែលបង្កើតបាននូវប្រវត្តិសាស្ត្រថ្មីមិនធ្លាប់មាន។

អ្នកជំនាញទីផ្សារមាសបានលើកឡើងថា ការហក់ឡើងតម្លៃមាសកាលនោះ គឺដោយសារការផ្ទុះឡើងនូវជំងឺកូវីដ១៩ជាសកលដែលបានប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក។

រយ:ពេល៤ឆ្នាំក្រោយមកទៀត គឺនៅខែសីហាដដែរនៅឆ្នាំ២០២៤ មាសបានឡើងថ្លៃម្តងទៀតដល់ជាង៣០០០ដុល្លារអាមេរិកក្នុង១ដំឡឹង។

អ្នកជំនាញទីផ្សារមាសបានលើកឡើងថា ការហក់ឡើងតម្លៃមាសពេលនេះ គឺដោយសារការអូសបន្លាយសង្រ្គាមរវាងរុស្សីនិងអ៊ុយក្រែន និងការផ្ទុះឡើងនូវសង្ត្រាមនៅមជ្ឈឹមបូព៌ារវាងប៉ាឡេស្ទីននិងអ៊ីស្រាអែល។ បញ្ហានេះបានបង្កើតនូវក្តីបារម្ភចំពោះសាធារណជនហើយសាធារណជនបានជ្រើសរើសការទិញមាសទុកជាទ្រព្យសុវត្តិភាពហើយសាធារណជនក៏សម្រុកទៅទិញមាសទុក។សន្ទុះនៃការទិញមាសទុកនេះ បានធ្វើអោយមាសបានឡើងថ្លៃ។

យ៉ាងណាក៏ដោយអ្នកជំនាញទីផ្សារមាសបានលើកឡើងថានៅថ្ងៃទី២២មករាឆ្នាំ២០២៥ខាងមុខនេះ ពេលដែលលោកដូលណាត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិកជាប់ឆ្នោតថ្មីចូលកាន់ដំណែង លោកនឹងធ្វើអោយដុល្លារអាមេរិកឡើងថ្លៃ តាមរយ:បន្ទាបអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិក ពេលនោះតម្លៃមាសនឹងធ្លាក់ចុះវិញ។ អ្នកវិភាគនយោបាយបានលើកឡើងថា លោកត្រាំបានសន្យាសម្របសម្រួលទៅលើបញ្ហាសង្រ្គាមរបស់រុស្សីនិងអ៊ុយក្រែនដែលនឹងនាំអោយទំនោរទិញមាសស្តុកទុកធ្លាក់ចុះ ជាហេតុធ្វើអោយហាងឆេងមាសធ្លាក់ចុះដែរ៕