ម៉ាល់ឌីវកំណត់គោលដៅបង្កើនប្រាក់ចំណូល ៥ប៊ីលានដុល្លារអាម៉េរិកពីវិស័យទេសចរណ៍នៅឆ្នាំ២០២៥

0

បរទេស៖ យោងតាមសារព័ត៌មានរដ្ឋម៉ាល់ឌីវ បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ ដោយដកស្រង់សម្តីរដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក អ៊ីប្រាហ៊ីម ហ្វៃសាល (Ibrahim Faisal) ថា រដ្ឋាភិបាលម៉ាល់ឌីវគ្រោងនឹងបង្កើនប្រាក់ចំណូលពីវិស័យទេសចរណ៍ដល់ ៥ប៊ីលានដុល្លារអាម៉េរិកនៅឆ្នាំ២០២៥។

លោករដ្ឋមន្ត្រីបាននិយាយនៅក្នុងពិធីមួយដែលធ្វើឡើងកាលពីព្រឹកថ្ងៃព្រហស្បតិ៍ថា ប្រទេសនេះមានភ្ញៀវទេសចរចំនួន ២លាននាក់ក្នុងឆ្នាំ២០២៤។

លោក ហ្វៃសាល បាននិយាយថា នៅឆ្នាំ២០២៥ ប្រាក់ចំណូលពីវិស័យទេសចរណ៍នឹងកើនឡើងដល់ប្រហែល ៥ប៊ីលានដុល្លារអាម៉េរិក លោកបានបន្ថែមថា ដើម្បីសម្រេចបាននូវគោលដៅ រដ្ឋាភិបាលកំពុងធ្វើការដើម្បីបញ្ចប់ការសាងសង់ចំណតអ្នកដំណើរថ្មីនៅអាកាសយានដ្ឋានអន្តរជាតិវេឡេណា នៅឆ្នាំក្រោយ៕