Home ព័ត៌មានអន្តរជាតិ ស្ថានទូតតួកគីប្រចាំនៅស៊ីរី ចាប់ផ្តើមប្រតិបត្តិការឡើងវិញ

ស្ថានទូតតួកគីប្រចាំនៅស៊ីរី ចាប់ផ្តើមប្រតិបត្តិការឡើងវិញ

0

បរទេស៖ សារព័ត៌មាន CNN Turk បាននិយាយថា ស្ថានទូតតួកគីក្នុងទីក្រុងដាម៉ាស់ បានដំណើរការឡើងវិញបន្ទាប់ពីបានផ្អាកអស់រយៈពេលជិត ១៣ឆ្នាំកន្លងមកនេះ ដោយទង់ជាតិរបស់តួកគីត្រូវបានហូតឡើងពីលើបេសកកម្មការទូត។

យោងតាមការឱ្យដឹងពីប៉ុស្តិ៍ទូរទស្សន៍នោះ បានឱ្យដឹងថា នៅពេលមុននេះ តួកគីបានតែងតាំងលោក ម័ររីតានៀ បឺហាន់ កូរ៉ូហ្គ្លូ (Mauritania Burhan Koroglu) ជាឯកអគ្គរដ្ឋទូតស្តីទីប្រចាំប្រទេសស៊ីរី ដោយបច្ចុប្បន្នលោកកំពុងនៅក្នុងស្ថានទូតនោះ។

ស្ថានទូតតួកគីក្នុនៅងប្រទេសស៊ីរីត្រូវបានបិទចាប់តាំងពីខែមីនា ឆ្នាំ២០១២ នៅពេលដែលទំនាក់ទំនងរវាងប្រទេសទាំងពីរបានជាប់គាំងទាំងស្រុងជុំវិញការខ្វែងគំនិតផ្នែកនយោបាយយ៉ាងធ្ងន់ធ្ងរជុំវិញជម្លោះផ្ទៃក្នុងស៊ីរី៕

Previous articleវ៉ាក់សាំងការពារជំងឺមហារីករបស់រុស្ស៊ី នឹងត្រូវបានផ្តល់ជូនដោយមិនគិតថ្លៃ
Next articleទីក្រុងវ៉ាស៊ីនតោន មិនបានច្រានចោលទណ្ឌកម្មទៅលើបណ្តាធនាគារចិន ជុំវិញបញ្ហាផ្តល់ជំនួយដល់វិស័យការពារជាតិរុស្ស៊ីទេ