បរទេស៖ គណបក្សអំណាចប្រជាជន (PPP) បានថ្កោលទោសប្រទេសកូរ៉េខាងជើងកាលពីថ្ងៃព្រហស្បតិ៍ ចំពោះការបំផ្ទុះផ្នែកខ្លះនៃផ្លូវគោក និងផ្លូវដែករបស់ខ្លួនដែលតភ្ជាប់ជាមួយប្រទេសកូរ៉េខាងត្បូង ដោយនិយាយថា សកម្មភាពបែបនេះបានបញ្ជាក់ពីតម្រូវការសម្រាប់ជំហរការពារដ៏រឹងមាំ។
ប្រទេសកូរ៉េខាងជើងបានបំផ្ទុះផ្នែកខ្លះនៃផ្លូវគោក និងផ្លូវដែក ក្នុងតំបន់យ៉ុងជី និងតំបន់ដុងហេ ប៉ុន្មានថ្ងៃបន្ទាប់ពីការគម្រាមធ្វើដូច្នេះដើម្បី «បំបែក» ទឹកដីរបស់ខ្លួនទាំងស្រុងពីប្រទេសកូរ៉េខាងត្បូង។
មេដឹកនាំគណបក្ស PPP លោក ហាន់ ដុងហ៊ូន (Han Dong-hoon) បាននិយាយនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាកំពូលរបស់បក្សថា «ផ្លូវតភ្ជាប់ទាំងនេះត្រូវបានសាងសង់ឡើងជាមួយនឹងទឹកប្រាក់ចំនួន ១៨០ប៊ីលានវ៉ុន (១៣២លានដុល្លារអាម៉េរិក) នៃប្រាក់ដ៏មានតម្លៃរបស់អ្នកជាប់ពន្ធ»។
«ប្រសិនបើរបបផ្តាច់ការរបស់លោក គីម ជុងអ៊ុន (Kim Jong-un) ប្រព្រឹត្តតាមរបៀបនេះ វានឹងពង្រឹងទស្សនៈរបស់ប្រជាជនរបស់យើងចំពោះប្រទេសកូរ៉េខាងជើង»។
លោក ហាន់ បានសម្តែងការគាំទ្ររបស់គណបក្សចំពោះជំហររឹងមាំរបស់រដ្ឋាភិបាលលើប្រទេសកូរ៉េខាងជើង។
លោកបន្តថា «ការសន្ទនាគឺជាភាពចាំបាច់ ប៉ុន្តែការសន្ទនាត្រូវតែផ្តោតលើការប្រមូលកម្លាំង ការត្រៀមខ្លួន និងការហ្វឹកហ្វឺន»៕