Home សង្គម ទឹកនៅទន្លេមេគង្គខេត្តក្រចេះ ឃើញមានការថយកំពស់ចំនួន ០,២៤ម៉ែត្រ នៅថ្ងៃទី១៨ ខែតុលានេះ

ទឹកនៅទន្លេមេគង្គខេត្តក្រចេះ ឃើញមានការថយកំពស់ចំនួន ០,២៤ម៉ែត្រ នៅថ្ងៃទី១៨ ខែតុលានេះ

0

ភ្នំពេញ៖ យោងតាមនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ បានអោយដឹងនៅថ្ងៃទី១៨ ខែតុលានេះ ការវាស់កំពស់ទឹកនៅទន្លេមេគង្គខេត្តក្រចេះឃើញមានការថយចុះចំនួន ០,២៤ម៉ែត្រ។

ការថយកំពស់នេះបានធ្វើអោយកំពស់ទឹកខេត្តក្រចេះ នៅសល់ ១៤,៣២ម៉ែត្រ ។

ដោយឡែកនៅស្ថាននីយជលសាស្ត្រ ផ្សេងៗទៀតក៏មានការថយចុះកំពស់ទឹកដែរ។ ដូចជា នៅស្ថាននីយជលសាស្ត្រ ទន្លេមេគង្គខេត្តកំពង់ចាម បានថយកំពស់ចំនួន ០,២០ម៉ែត្រ ធ្វើអោយកំពស់ទឹកនៅសល់ ៩,៣០ម៉ែត្រ ខណៈនៅស្ថាននីយជលសាស្ត្រ ទន្លេមេគង្គស្ទឹងត្រែង បានថយកំពស់ចំនួន ០,០៨ម៉ែត្រ ធ្វើអោយកំពស់ទឹកនៅសល់ ៥,៧៨ម៉ែត្រ៕

Previous articleគណបក្សកាន់អំណាច ថ្កោលទោសកូរ៉េខាងជើង ចំពោះការបំផ្ទុះផ្លូវគោក និងផ្លូវដែកដែលតភ្ជាប់ទៅកូរ៉េខាងត្បូង
Next articleតំបន់វាលទំនាប អាចនឹងមានភ្លៀងធ្លាក់ ៦៥ ភាគរយ នៃផ្ទៃដីសម្រាប់ថ្ងៃទី១៨ ខែតុលា នេះ