អតីតខ្សែបម្រើ Conor Gallagher របស់ Chelsea បានបង្ហាញព័ត៌មានលម្អិតអំពីការសន្ទនាជាមួយអ្នកចាត់ការក្លឹប Atletico Madrid លោក Diego Simeone មុនពេលគាត់ត្រឡប់ទៅទីក្រុងឡុងដ៍។
គាត់បានប្រាប់សារព័ត៌មាន AS ថា៖ «មុនពេលដែលខ្ញុំត្រលប់ទៅទីក្រុងឡុងដ៍ដោយសារតែភាពស្មុគស្មាញក្នុងកិច្ចព្រមព្រៀងរវាង Atleti និង Chelsea ខ្ញុំបានជួបជាមួយ Cholo Simeone»។
«គាត់បានប្រាប់ខ្ញុំថា៖ យើងនឹងធ្វើអោយច្បាស់ថានឹងចុះហត្ថលេខាយកអ្នក អ្វីដែលអ្នកត្រូវធ្វើគឺត្រៀមខ្លួនជាស្រេចនៅពេលអ្នកត្រលប់មក Madrid»៕