Arsenal និង Chelsea ប្រជែងគ្នាចង់បានកីឡាករម្នាក់របស់ក្លឹប Sporting

0

ក្លឹប Arsenal និង Chelsea បានបញ្ជូនក្រុមការងារទៅតាមដានខ្សែប្រយុទ្ធ Viktor Gyokeres របស់ក្លឹប Sporting Lisbon ក្នុងកំឡុងក្លឹបយក្សនៅព័រទុយហ្គាល់បានយកជ័យជម្នះ ២-០ នៅក្នុងការប្រកួត Champions League ទៅលើក្រុម Lille។ កីឡាករសញ្ជាតិស៊ុយអែតរូបនេះបានស៊ុតបញ្ចូលទីបើកការនាំមុខសម្រាប់ក្រុម Sporting ដែលកាន់តែបង្កើតកេរ្តិ៍ឈ្មោះរបស់គាត់ក្នុងនាមជាតារាឆ្នើមម្នាក់ដែលកំពុងរះនៅតំបន់អឺរ៉ុប។

នេះបើយោងតាមការចេញផ្សាយរបស់ ​​HITC បានអោយដឹងថាក្លឹបចំនួននៅទីក្រុងឡុងដ៍កំពុងសម្លឹងមើលកីឡាករ Gyokeres ខណៈដែលពួកគេសម្លឹងមើលការពង្រឹងជម្រើសតំបន់ប្រយុទ្ធរបស់ពួកគេនៅក្នុងទីផ្សារដោះដូរកីឡាករនាពេលខាងមុខ។ ការអភិវឌ្ឍន៍របស់គាត់នៅក្នុងប្រទេសព័រទុយហ្គាល់បានទាក់ទាញចំណាប់អារម្មណ៍ពីសំណាក់ក្លឹបទាំង២ ហើយអាចដាក់សំណើដេញថ្លៃនៅរដូវក្តៅក្រោយ៕