ព្រះមហាក្សត្រហ្សកដានី តែងតាំង លោក ចាហ្វា ហាសសាន់ ជានាយករដ្ឋមន្ត្រីថ្មី

0

ព្រះអង្គម្ចាស់ អាប់ឌុលឡាហ៍ទី២ នៃប្រទេសហ្ស៊កដានី បានប្រគល់ភារកិច្ចឱ្យ លោក ចាហ្វា ហាសសាន់ (Jaafar Hassan) ក្នុងការបង្កើតរដ្ឋាភិបាលថ្មីដោយបន្តពី លោក ប៊ីសឺ្ស ខាសាវនេហ៍ (Bisher Khasawneh) ដែលលាលែងពីតំណែង។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Petra បានរាយការណ៍ថា រដ្ឋាភិបាលរបស់លោក ខាសាវនេហ៍ ដែលបានលាលែងពីតំណែងនឹងបន្តដោះស្រាយកិច្ចការប្រចាំថ្ងៃរហូតដល់រដ្ឋាភិបាលថ្មីត្រូវបានបង្កើតឡើង និងបំពេញភារកិច្ចរបស់ខ្លួន។

លោក ហាសសាន់ ធ្លាប់បម្រើការជាប្រធានការិយាល័យព្រះមហាក្សត្រ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងកិច្ចការសេដ្ឋកិច្ច រដ្ឋមន្ត្រីក្រសួងផែនការ និងសហប្រតិបត្តិការអន្តរជាតិ។

រដ្ឋាភិបាលរបស់លោក ខាសាវនេហ៍ បានលាលែងពីតំណែង បន្ទាប់ពីការបោះឆ្នោតសភា ក្នុងអំឡុងពេលនោះ ដោយរណសិរ្សសកម្មភាពអ៊ីស្លាម ដែលជាស្ថាប័នយោបាយនៃក្រុមមូស្លីមបានទទួលអាសនៈចំនួន ៣១អសនៈក្នុងចំណោម ១៣៨អាសនៈ។

ព្រះអង្គបានមានបន្ទូលក្នុងសំបុត្រថា «ប្រទេសហ្ស៊កដានីឈរយ៉ាងរឹងមាំប្រឆាំងនឹងសង្រ្គាមនៅតំបន់ហ្គាហ្សា និងការវាយប្រហារនៅតំបន់វេសប៊ែង និងទីក្រុងហ្សេរុយសាឡឹម។ យើងកំពុងធ្វើការឱ្យអស់ពីសមត្ថភាពរបស់យើងតាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់បណ្ដាប្រទេសនៅតំបន់អារ៉ាប់ និងអន្តរជាតិ ដើម្បីការពារប្រជាជនប៉ាឡេស្ទីន និងបញ្ឈប់ការបំពានយ៉ាងធ្ងន់ធ្ងរលើគោលការណ៍មនុស្សធម៌ និងច្បាប់អន្តរជាតិ។ យើងនឹងនៅតែជាសម្ព័ន្ធមិត្តដ៏ល្អរបស់បងប្អូនយើងនៅតំបន់ប៉ាឡេស្ទីនជានិច្ច»៕