លោក ហ្សៅ ស៊ីតុង (Zhao Shitong) ជំនួយការរដ្ឋ មន្ត្រីនៃនាយកដ្ឋានអន្តរជាតិនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន (CPC) បានដឹកនាំ គណៈប្រតិភូក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសឡាវ តបតាមការអញ្ជើញរបស់គណបក្សបដិវត្តន៍ប្រជាជនឡាវ (LPRP)។
ក្នុងដំណើរទស្សនកិច្ចនេះ លោក ហ្សៅ បានជួបជាមួយ លោក ប៊ូនថង ចិត្តម៉ានី (Bounthong Chitmany) សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការកណ្តាលគណបក្ស LPRP សមាជិកអចិន្ត្រៃយ៍នៃលេខាធិការដ្ឋាននៃគណៈកម្មាធិការកណ្តាលគណបក្ស LPRP និងជាអនុប្រធានាធិបតីឡាវ។
គណៈប្រតិភូចិនក៏បានជួបជាមួយ លោក ថងសាវ៉ាន់ ភូមិវិហាន (Thongsavanh Phomvihane) ប្រធានគណៈកម្មការទំនាក់ទំនងខាងក្រៅនៃគណៈកម្មាធិការមជ្ឈិមគណបក្ស LPRP ផងដែរ។ ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់លើទំនាក់ទំនងរវាងបក្សទាំងពីរ និងប្រទេសទាំងពីរ ក៏ដូចជាបញ្ហាអន្តរជាតិ និងតំបន់។
ភាគីទាំងពីរបានយល់ព្រមអនុវត្តន៍តាមការឯកភាពដ៏សំខាន់ដែលមេដឹកនាំកំពូលនៃគណបក្សទាំងពីរ និងប្រទេសទាំងពីរ ដោយបានអនុវត្តន៍លើផែនការសកម្មភាពរយៈពេល ៥ឆ្នាំថ្មីសម្រាប់ការកសាងសហគមន៍ចិន-ឡាវជាមួយនឹងអនាគតរួមគ្នា ពង្រឹងការផ្លាស់ប្តូរកម្រិតកំពូល ពង្រឹងការចែករំលែកបទពិសោធន៍ ពង្រីកកិច្ចសហប្រតិបត្តិការជាក់ស្តែង ពង្រឹងការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការ ព្រមទាំងធ្វើការរួមគ្នាដើម្បីរក្សាសន្តិភាព ស្ថិរភាព ការអភិវឌ្ឍ និងវិបុលភាពក្នុងតំបន់៕