ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) កាលពីថ្ងៃពុធបានជួបជាមួយ លោក តូដូរ៉ូ អូបាង ងូម៉ា បាសូហ្គោ (Teodoro Obiang Nguema Mbasogo) ប្រធានាធិបតីនៃសាធារណរដ្ឋអេក្វាទ័រហ្គីណេ ដែលកំពុងស្នាក់នៅក្នុងទីក្រុងប៉េកាំងសម្រាប់កិច្ចប្រជុំកំពូលឆ្នាំ២០២៤ នៃវេទិកាស្តីពីកិច្ចសហប្រតិបត្តិការចិន-អាហ្វ្រិក (FOCAC) ។
លោក ស៊ី បានសង្កត់ធ្ងន់ថា ប្រទេសចិន និងអេក្វាទ័រហ្គីណេ គឺជាមិត្តដ៏ល្អជាមួយទំនាក់ទំនងទ្វេភាគីដែលបង្ហាញពីការជឿទុកចិត្តគ្នាទៅវិញទៅមកផ្នែកនយោបាយកម្រិតកំពូល កិច្ចសហប្រតិបត្តិការជាក់ស្តែងគ្រប់ជ្រុងជ្រោយ និងមិត្តភាពរវាងប្រជាជន និងប្រជាជន។
លោកបាននិយាយថា ប្រទេសចិននឹងធ្វើការជាមួយប្រទេសអេក្វាទ័រហ្គីណេ ដើម្បីគាំទ្រយ៉ាងរឹងមាំគ្នាទៅវិញទៅមក ពង្រីកកិច្ចសហប្រតិបត្តិការជាក់ស្តែង ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ ជួយសម្រួលដល់ការអភិវឌ្ឍនៃសេដ្ឋកិច្ចចម្រុះរបស់ប្រទេសអេក្វាទ័រហ្គីណេ និងបើកឱកាសថ្មីសម្រាប់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ៕