បរទេស៖ ក្រសួងការបរទេសរុស្ស៊ីបានប្រាប់សារព័ត៌មានស្ពុតនីក (Sputnik) ថា ការសាងសង់មូលដ្ឋានយោធានៅក្នុងប្រទេសលីទុយអានីសម្រាប់ការដាក់ពង្រាយកងទាហាន Bundeswehr ត្រូវបានគេមើលឃើញថាជាទង្វើបង្កហេតុដោយសារតែការបង្កើនសមត្ថភាពយោធារបស់អង្គការណាតូនៅជិតព្រំដែនរុស្ស៊ី។
កាលពីដើមខែសីហា ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា ប្រទេសលីទុយអានីបានចាប់ផ្តើមសាងសង់មូលដ្ឋានយោធា ដោយនឹងមានកងទាហាន Bundeswehr ចំនួន ៤.០០០នាក់ឈរជើងនៅទីនោះ នៅត្រឹមចុងឆ្នាំ២០២៧៕