រកឃើញប្រអប់ខ្មៅក្រោយហេតុការណ៍ ធ្លាក់យន្តហោះដ៏រន្ធត់ភ្លាមៗនៅប្រទេសនេប៉ាល់ សម្លាប់អ្នកដំណើរ ១៨នាក់ នៅរស់ម្នាក់ជាភីឡុតបើកបរ

0

បរទេស៖ ក្រោយ​ហេតុការណ៍​ធ្លាក់​យន្តហោះ​យ៉ាង​រន្ធត់​នា​រសៀល​នេះ ក្រុម​អ្នកស៊ើប​អង្កេត​បាន​ទាញ​យក​ឧបករណ៍​ថត​សំឡេង និង​ទិន្នន័យ​ក្នុង​ប្រអប់​ខ្មៅ ពី​បំណែក​យន្តហោះ​ដែល​បាន​ធ្លាក់​ខ្ទេចខ្ទី​នោះ​បាន​ហើយ បន្ទាប់​ពី​ហោះ​នេះ​បាន​ចាក​ចេញពី​រដ្ឋធានី​ក្នុង​ប្រទេស​នេ​ប៉ា​ល់ ដោយហេតុ​ការណ៍​នេះ​បាន​សម្លាប់​មនុស្ស​១៨​នាក់​និង​អ្នកបើកបរ​ម្នាក់​នៅ​រស់រាន​មានជីវិត​ប៉ុន្តែ​រង​របួសធ្ងន់​។ មន្ត្រី​ប៉ូ​លី​ស​ឈ្មោះ Basanta Rajauri បាន​និយាយ​ថា ពេល​នេះ​អាជ្ញាធរ​បាន​កំពុង​ទាញ​សព​មនុស្ស​ទាំង​១៨​ចេញ​ដើម្បី​កំណត់​អត្តសញ្ញាណ​។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ដែល​ចេញផ្សាយ​ដោយ​អាជ្ញាធរ​អាកាសចរណ៍​ស៊ី​វិល​នៃ​ប្រទេស​នេ​ប៉ា​ល់ បាន​និយាយ​ថា​យន្តហោះ​ក្នុងស្រុក Saurya Airlines នេះ​គឺ​គ្រោង​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​រមណីយដ្ឋាន Pokhara ដោយ​វា​បាន​ហោះ​ចេញពី​អាកាសយានដ្ឋាន រដ្ឋធានី Kathmandu នៅ​វេលា​ម៉ោង 11:11 នាទី​ព្រឹក (​ម៉ោង​ក្នុងស្រុក​) ហើយ​វា​បាន​បត់​ទៅ​ទិស​ខាងស្តាំ ប៉ុន្តែ​មួយសន្ទុះ​មក​វា​ក៏​បាន​ធ្លាក់​មួយ​មួយ​ទំហឹង​ចុះ​ក្រោម លាន់លឺ​សម្លេង​ផ្ទុះ​គួរ​ឲ្យ​រន្ធត់ នា​ផ្នែក​ខាងកើត​នៃ​អាកាសយានដ្ឋាន​។ រដូវ​នេះ​ជា​ភ្លៀង​មូសុង​នៅ​រដ្ឋធានី Kathmandu ប៉ុន្តែ​ពេល​ដែល​ហោះហើរ​នោះ​គឺ​មិន​មាន​ភ្លៀង​ធ្លាក់​ទេ​។

ទោះជា​យ៉ាងណា​ក៏​ដោយនៅ​លើ​អាកាស​គឺ​ពិបាក​ប៉ាន់ស្មាន​ខ្លាំង​ណាស់ អាច​មើល​ក្នុង​កម្រិត​ទាប​ពី​ទូ​ទាំងរ​ដ្ឋា​ធានី​ដែរ​។ សូម​បញ្ជាក់​ថា​អាកាសយានដ្ឋាន Kathmandu គឺជា​អាកាសយានដ្ឋាន​សំខាន់​មួយ​ដែល​បម្រើសេវា​ទេសចរណ៍​ក្នុង​ប្រទេស​នេ​ប៉ា​ល់​ជា​យូរណាស់​មក​ហើយ វា​ស្ថិត​នៅ​ខាងក្នុង​ជ្រលង​ភ្នំ​ដែល​ហ៊ុម​ព័ទ្ធ​ជុំវិញ​ដោយ​ភ្នំ​សងខាង​ភាគច្រើន​ដែរ​។ វា​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​អាកាសយានដ្ឋាន​ដែល​មាន​សភាព​លំបាក​មួយ​សម្រាប់​អ្នកបើកបរ​យន្តហោះ នៅ​ពេល​ហោះ​ឡើង និង បន្ទាបខ្លួន​ចុះ​ហើយ​ភាគច្រើន​យន្តហោះ​ធំ​ៗ​ត្រូវ​ឆ្លងកាត់​ជ្រលង​ភ្នំ​ដើម្បី​ចុះ​ចត​នៅ​ទី​នេះ ដោយ​វា​នៅ​ជាប់​ទីក្រុង ហើយ​ហ៊ុម​ព័ទ្ធ​ដោយ​ផ្ទះ​អ្នកស្រុក និង​សង្កាត់​មួយ​ចំនួន​ទៀត​។

សព​មនុស្ស​ទាំងអស់​ត្រូវ​បាន​គេ​យក​ទៅ​ទុក​នៅ​ទីភ្នាក់ងារ T.U. នៃ​មន្ទីរពេទ្យ Kathmandu សម្រាប់​ការ​ធ្វើ​កោសល្យ​វិ​ច្ច័​យ​បន្ត​។ ក្រុមហ៊ុន​អាកាសចរណ៍​ស៊ី​វិល​បាន​បង្ហាញ​ថា​អ្នកបើកបរ​ក្នុង​តួរ​យន្តហោះ​នេះ​គឺ​មាន​ពីរ​នាក់ និង​អ្នកដំណើរ ១៧​នាក់​ដោយ​អ្នកដំណើរ ១៦​នាក់​ជា​ជនជាតិ​នេ​ប៉ា​ល់ ហើយ​អ្នកដំណើរ​ម្នាក់​គឺជា​ជនជាតិ​យេ​ម៉ែ​ន​៕