សាខា ក.ប.ប ខេត្តតាកែវ ខេត្តកំពត និងខេត្តបាត់ដំបង ដឹកនាំកម្លាំងមន្ត្រីជំនាញចុះត្រួតពិនិត្យសុវត្ថិភាពម្ហូបអាហារ និងអនុលោមភាពនៃទំនិញនៅតាមទីផ្សារ

0

នៅ​ថ្ងៃ​២៤ ខែកក្កដា ឆ្នាំ​២០២៤​នេះ មន្ត្រី​ស៊ើបអង្កេត​នៃ​សាខា ក​.​ប​.​ប​. ខេត្តតាកែវ ខេត្តកំពត​និង​ខេត្តបាត់ដំបង សហការ​ជាមួយ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត គណៈ​គ្រប់គ្រង​ផ្សារ និង​នាយករង​រដ្ឋបាល​សាលាស្រុក បាន​ចុះ​ត្រួតពិនិត្យ​ទំនិញ​ដែល​ជា​ម្ហូបអាហារ និង​ផលិតផល​រំលោភ​បំពាន​សិទ្ធិ​ផ្តាច់មុខ នៅ​ផ្សារ​ព្រៃ​ល្វា ក្នុងស្រុក​ព្រៃកប្បាស ខេត្តតាកែវ ម៉ាត​នានា ក្នុង​ក្រុង​កំពត ខេត្តកំពត និង​ផ្សារណាត់ ក្នុង​ក្រុង​បាត់ដំបង ខេត្តបាត់ដំបង​។ តាម​ជា​លទ្ធផល​បញ្ជាក់​ដោយ​មន្ត្រី​ជំនាញ មាន​ដូច​ខាងក្រោម​៖

– បាន​ធ្វើតេស្ត​បឋម​លើ​ពពុះសណ្តែក​ចំនួន ៥​គំរូ រកសារ​ធាតុគីមី​ហាមឃាត់ ជា​លទ្ធផល ពុំ​មាន​ផ្ទុក​សារធាតុ​គីមី​ហាមឃាត់ (Borax) នោះ​ទេ

– ធ្វើតេស្ត​បឋម​លើ​ខ្ញី​ហាន់ ជា​លទ្ធផល ពុំ​មាន​លាយ​សារធាតុ​គីមី​ហាមឃាត់​ទេ

– ពុំ​បាន​រក​ឃើញ​ទំនិញ​រំលោភ​បំពាន​សិទ្ធិ​ផ្តាច់មុខ​របស់​ក្រុមហ៊ុន​ដើម និង​ទំនិញ​ពុំ​មាន​អនុលោម​ភាព​នោះ​ឡើយ​។

ជាមួយ​គ្នា​នេះ​ដែរ មន្ត្រី​យើង​បាន​បិទ​ផ្ទាំង​រូបភាព​ផ្សព្វផ្សាយ​ស្តី​ពី​ការ​ជ្រើសរើស​ម្ហូបអាហារ​ដែល​មាន​សុវត្ថិភាព ជូន​ដល់​អាជីវករ​និង​បិទ​នៅ​តាម​តូប​លក់ដូរ​ក្នុង​ផ្សារ​ថែម​ទៀត​ផង​៕

ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF