បរទេស៖ ចាប់ពីថ្ងៃទី១៨ ខែកក្កដាមក ប្រជាជនសិង្ហបុរីដែលមានអាយុចាប់ពី ៦០ឆ្នាំឡើងទៅអាចចាក់វ៉ាក់សាំងប្រឆាំងនឹងមេរោគឆ្លង ដែលបណ្តាលឱ្យរលាកផ្លូវដង្ហើម ហើយអាចនាំឱ្យមានផលវិបាកចំពោះមនុស្សចាស់។
វ៉ាក់សាំងអារ៉ិចវី (Arexvy) បង្កើតឡើងដោយក្រុមហ៊ុនឱសថយក្ស GSK របស់អង់គ្លេសសម្រាប់ការពារមនុស្សប្រឆាំងនឹងមេរោគផ្លូវដង្ហើម (RSV) ។
អាជ្ញាធរវិទ្យាសាស្ត្រសុខាភិបាលនៃប្រទេសសិង្ហបុរី (HSA) កាលពីថ្ងៃទី១០ ខែឧសភា បានផ្តល់វិញ្ញាបនបត្រវ៉ាក់សាំងការពារប្រឆាំងនឹងជំងឺផ្លូវដង្ហើម ដែលបង្កឡើងដោយមេរោគឆ្លង ដែលបង្កហានិភ័យខ្ពស់ដល់មនុស្សចាស់។
រហូតមកដល់ពេលនេះ វ៉ាក់សាំងដែលផ្តល់ជូនសម្រាប់តែប្រជាជនសិង្ហបុរីដែលមានអាយុចាប់ពី ៦០ឆ្នាំឡើងទៅប៉ុណ្ណោះ ដោយមានលក់នៅតាមគ្លីនិកទូទៅ និងគ្លីនិកឯកទេសមួយចំនួនក្នុងតម្លៃ ៣២០-៣៥០ដុល្លារសិង្ហបុរី (២៣៨,៥-២៦០,៨ដុល្លារអាម៉េរិក) ក្នុងមួយដូស។ នេះបើយោងតាមសារព័ត៌មាន Straits Times ។
យោងតាមអាជ្ញាធរ HSA បានឱ្យដឹងថា វ៉ាក់សាំងនេះ គឺជាវ៉ាក់សាំងដំបូងគេសម្រាប់មេរោគដែលមាននៅក្នុងប្រទេសសិង្ហបុរី ហើយកម្មវិធីសម្រាប់ការប្រើប្រាស់របស់វាសម្រាប់អ្នកដែលមានអាយុចន្លោះពី ៥០ ទៅ ៥៩ឆ្នាំ គឺនៅតែស្ថិតក្រោមការត្រួតពិនិត្យនៅឡើយ៕