បរទេស៖ សមាជិកសភាអ៊ុយក្រែន លោក យ៉ារូសឡាវ ហ្សេលេនយ៉ាក (Yaroslav Zheleznyak) បាននិយាយថា សភាអ៊ុយក្រែនកាលពីថ្ងៃពុធបានបន្តច្បាប់អាជ្ញាសឹកបច្ចុប្បន្ន និងការចល័តយោធាទូទៅសម្រាប់រយៈពេល ៩០ថ្ងៃទៀត។
លោក ហ្សេលេនយ៉ាក បានសរសេរនៅលើបណ្ដាញសង្គមតេឡេក្រាមថា វិក័យប័ត្រពន្យារច្បាប់អាជ្ញាសឹក និងចលនាត្រូវបានគាំទ្រដោយសមាជិកសភា ៣៣៩រូប និង៣៣៦រូបរៀងៗខ្លួន ដោយមានតម្រូវការអប្បបរមាចំនួន ២២៦រូប។ វិធានការរឹតត្បិតទាំងពីរនឹងធ្វើឡើងរហូតដល់ថ្ងៃទី១១ ខែសីហា។
សភាអ៊ុយក្រែនបានដាក់ច្បាប់អាជ្ញាសឹក និងប្រកាសការចល័តយោធា បន្ទាប់ពីមានជម្លោះជាមួយរុស្ស៊ីក្នុងខែកុម្ភៈ ឆ្នាំ២០២២ ហើយបានពង្រីកវិធានការនេះចំនួន ១១ដងចាប់តាំងពីពេលនោះមក។
ច្បាប់ចល័តថ្មីដែលមានគោលបំណងជ្រើសរើសទាហានបន្ថែម សម្រាប់កងកម្លាំងប្រដាប់អាវុធរបស់ប្រទេសនឹងចូលជាធរមាននៅថ្ងៃទី១៨ ខែឧសភា៕
ប្រភព៖ AKP