គ្រាប់រ៉ុក្កែតដែលបាញ់ចេញពីលីបង់បានវាយប្រហារលើអ៊ីស្រាអែល បណ្តាលឲ្យដាច់ចរន្តអគ្គិសនី

0

បរទេស៖ ប្រភព​ពី​ប្រទេស​អ៊ី​ស្រា​អែ​ល​បាន​និយាយ​ថា គ្រាប់​រ៉ុក្កែត​ប្រហែល ២០​គ្រាប់​ត្រូវ​បាន​បាញ់​ចេញពី​ប្រទេស​លី​បង់​នៅ​ភាគ​ខាងជើង​ប្រទេស​អ៊ី​ស្រា​អែ​ល ដោយ​បាន​បំផ្លាញ​សម្ភារៈ​បរិក្ខារ និង​បណ្តាល​ឱ្យ​ដាច់​ចរន្តអគ្គិសនី​នៅ​ក្នុង​ទីក្រុង​គី​រី​យ៉ា​ត ស្មូ​ណា​។

យោធា​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា គ្រាប់​រ៉ុក្កែត​ជា​ច្រើន​បាន​វាយប្រហារ​ទីក្រុង​នេះ ដោយ​បង្ក​ឱ្យ​មាន​សម្លេង​ស៊ី​រ៉ែ​ន​វាយប្រហារ​តាម​អាកាស​។ ប៉ូលិស​បាន​និយាយ​ថា គ្រាប់​រ៉ុក្កែត​បាន​ធ្លាក់​នៅ​ទីតាំង​ជា​ច្រើន​នៅ​ទីក្រុង​គី​រី​យ៉ា​ត ស្មូ​ណា បណ្តាល​ឱ្យ​ដាច់​ចរន្តអគ្គិសនី និង​ខូចខាត​ទ្រព្យសម្បត្តិ​។ មិន​ទាន់​មាន​អ្នក​រង​របួស​ត្រូវ​បាន​គេ​រាយការណ៍​នៅឡើយ​ទេ​។

ឧបទ្ទវ​ហេតុនេះ គឺជា​លើក​ចុង​ក្រោយបង្អស់​នៅ​ក្នុង​ការ​ប្រយុទ្ធ​គ្នា​ឆ្លង​ព្រំដែន​រវាង​អ៊ី​ស្រា​អែ​ល និង​ក្រុម​ប្រដាប់​អាវុធ​លី​បង់​ហេ​ហ្ស​បូល​ឡា​ហ៍ ដែល​បាន​ចាប់ផ្តើម​កាលពី​ថ្ងៃ​ទី​៨ ខែតុលា ឆ្នាំ​២០២៣៕

ប្រភព៖ AKP