បរទេស៖ អាជ្ញាធរសុខាភិបាលក្នុងតំបន់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ចំនួនអ្នកស្លាប់ជនជាតិប៉ាឡេស្ទីននៅក្នុងតំបន់ហ្គាហ្សាស្ទ្រីបបានកើនឡើងដល់ ៣៤,៦៥៤នាក់ហើយ។
សេចក្តីថ្លែងការណ៍បានបន្ថែមថា ក្នុងរយៈពេល ២៤ម៉ោងកន្លងមក កងទ័ពអ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីន ៣២នាក់ និងរបួស ៤១នាក់ផ្សេងទៀត ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់ ៣៤,៦៥៤នាក់ និងរបួសដល់ ៧៧,៩០៨នាក់ ចាប់តាំងពីការផ្ទុះឡើងនៃជម្លោះប៉ាឡេស្ទីន-អ៊ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣។
សេចក្តីថ្លែងការណ៍បានកត់សម្គាល់ថា ជនរងគ្រោះមួយចំនួននៅតែស្ថិតនៅក្រោមគំនរបាក់បែក ចំពេលមានការទម្លាក់គ្រាប់បែកយ៉ាងធ្ងន់ធ្ងរ និងកង្វះផ្នែកការពារស៊ីវិល និងក្រុមរថយន្តសង្គ្រោះ។
ប្រទេសអ៊ីស្រាអែលបានបើកការវាយប្រហារទ្រង់ទ្រាយធំប្រឆាំងនឹងក្រុមហាម៉ាស់នៅតំបន់ហ្គាហ្សាស្ទ្រីប ដើម្បីសងសឹកនឹងការវាយប្រហាររបស់ក្រុមហាម៉ាស់នៅក្នុងទឹកដីអ៊ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ក្នុងអំឡុងពេលនោះ មានមនុស្សប្រហែល ១,២០០នាក់ត្រូវបានសម្លាប់ និងជាង ២០០នាក់ត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំង៕
ប្រភព៖ AKP