យោងតាមការចេញផ្សាយរបស់លោក Rudy Galetti បានអោយដឹងថាក្លឹប AC Milan អាចទាក់ទងអ្នកចាត់ការទូទៅរបស់ក្លឹប Bayern Munich លោក Thomas Tuchel ខណៈពួកគេសម្លឹងរកមើលអ្នកជំនួសលោក Stefano Pioli ដែលនឹងត្រូវចាកចេញនៅចុងរដូវកាលនេះ។
បច្ចុប្បន្ននេះពួកគេត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ប្តូរសម្រាប់លោក Sergio Conceicao ទោះបីជាយ៉ាងណាក៏ដោយពួកគេបានដាក់ឈ្មោះអ្នកចាត់ការសញ្ជាតិអាល្លឺម៉ង់លោក Tuchel នៅក្នុងបញ្ជីដែលក្លឹបចង់បាន៕