អនុរដ្ឋមន្ត្រីហិរញ្ញវត្ថុចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្ដីនៃអង្គការសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ នៅទីក្រុងប៉ារីស

0

បរទេស៖ ក្រសួងហិរញ្ញវត្ថុ និងសេដ្ឋកិច្ចរបស់ទីក្រុងសេអ៊ូលបាននិយាយកាលពីថ្ងៃអាទិត្យថា អនុរដ្ឋមន្ត្រីហិរញ្ញវត្ថុទីមួយ លោក គីម យ៉ុងវ៉ាន់ (Kim Byoung-hwan) បានចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនៃអង្គការសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ (OECD) កាលពីសប្តាហ៍មុន។

ក្រសួងហិរញ្ញវត្ថុ និងសេដ្ឋកិច្ចបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្នុងអំឡុងពេលកិច្ចប្រជុំនៅទីក្រុងប៉ារីសកាលពីថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រ (ម៉ោងក្នុងតំបន់) លោក គីម បានពិភាក្សាអំពីខ្សែសង្វាក់ផ្គត់ផ្គង់សកល ការរួមបញ្ចូលកំណើន និងបញ្ហាផ្សេងៗទៀត។

នៅខាងក្រៅកិច្ចប្រជុំ លោក គីម បានជួបពិភាក្សាដាច់ដោយឡែកជាមួយសមភាគីរបស់លោក រួមទាំង លោក ឆាឡូតតេ វេរ៉េ (Charlotte Vere) នៃចក្រភពអង់គ្លេសផងដែរ។

លោក គីម និងលោក វេរ៉េ បានព្រមព្រៀងគ្នាបង្កើតកិច្ចសហប្រតិបត្តិការជិតស្និទ្ធ ខណៈដែលប្រទេសទាំងពីរគ្រោងនឹងធ្វើកិច្ចពិភាក្សាកម្រិតកំពូលដែលពាក់ព័ន្ធនឹងអាជ្ញាធរហិរញ្ញវត្ថុនៅក្នុងខែកក្កដា៕

ប្រភព៖​ AKP