អ្នកចាត់ការក្លឹប Palmeiras មិនដាច់ចិត្តលក់ Messinho

0

អ្នកចាត់ការក្លឹប Palmeiras លោក Abel Ferreira បានធ្វើការបញ្ចាក់យ៉ាងម៉ឺងម៉ាត់ទៅកាន់ប្រធានក្លឹបលោក Leila Pereira ដើម្បីរារាំងការលក់កីឡាករ Estevao Willian (Messinho) ទៅក្លឹប Chelsea បើទោះបីជាមានការដាក់សំណើរទឹកប្រាក់ប្រមាណ ៥៥លានអឺរ៉ូក៏ដោយ។

លោកបាននិយាយថា៖ «ខ្ញុំនឹងស្នើឱ្យលោក Leila កុំលក់កីឡាកររូបនេះ។ ហើយអនុញ្ញាតឱ្យគាត់ស្នាក់នៅជាមួយយើងរហូតដល់ឆ្នាំ២០២៧»៕