បរទេស៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បានសន្យាថា នឹងបង្កើនការបង្រ្កាបដោយយោធាលើក្រុមហាម៉ាស់។
នៅក្នុងវីដេអូ លោក ណេតាន់យ៉ាហ៊ូ បានគំរាមកំហែង «នៅប៉ុន្មានថ្ងៃខាងមុខនេះ» ដោយមិនបានបញ្ជាក់លម្អិតអំពីពេលវេលា និងទីកន្លែងនោះទេ។ លោកបាននិយាយថា «យើងនឹងវាយក្រុមនេះជាមួយនឹងការវាយប្រហារដ៏ឈឺចាប់បន្ថែមទៀត ហើយការវាយប្រហារនេះនឹងកើតឡើងក្នុងពេលឆាប់ៗនេះ»។
លោកបាននិយាយថា នៅប៉ុន្មានថ្ងៃខាងមុខ ប្រទេសអ៊ីស្រាអែល «នឹងបង្កើនសម្ពាធផ្នែកយោធា និងការទូតលើក្រុមហាម៉ាស់ ព្រោះនេះជាមធ្យោបាយតែមួយគត់ក្នុងការដោះលែងចំណាប់ខ្មាំងរបស់យើង និងសម្រេចបាននូវជ័យជម្នះរបស់យើង»។
លោក ណេតាន់យ៉ាហ៊ូ ធ្លាប់បាននិយាយកាលពីមុនថា យោធាអ៊ីស្រាអែលនឹងចាប់ផ្តើមការវាយលុកលើដីក្នុងទីក្រុងរ៉ាហ្វាហ៍ បើទោះបីជាមានការអំពាវនាវអន្តរជាតិឱ្យបដិសេធពីសកម្មភាពបែបនេះ ដោយសារតែការរំពឹងទុកថា នេះជាការជាក់លាក់សម្រាប់ជនស៊ីវិលជាង ១លាននាក់ដែលកំពុងស្វែងរកទីជម្រកនៅក្នុងទីក្រុងភាគខាងត្បូង នៃតំបន់ហ្គាហ្សា៕
ប្រភព៖ AKP