Home ព័ត៌មានអន្តរជាតិ កុមារ​មក​ពី​ប្រទេស​គុយបា និង​ចិន​ប្រារព្ធទិវា​មិត្តភាព​ពិសេស

កុមារ​មក​ពី​ប្រទេស​គុយបា និង​ចិន​ប្រារព្ធទិវា​មិត្តភាព​ពិសេស

0

បរទេស៖ កុមារ និងយុវជនមកពីប្រទេសចិន និងគុយបា បានប្រារព្ធទិវាមិត្តភាពពិសេសរវាងប្រទេសទាំងពីរ ជាមួយនឹងថ្ងៃវប្បធម៌ ដែលបានក្លាយជាស្ពាននៃការទំនាក់ទំនង និងការយោគយល់គ្នាទៅវិញទៅមក។

ដោយបានប្រារព្ធឡើងនៅទីស្នាក់ការការទូតនៃប្រទេសក្នុងតំបន់ការាបៀនមួយនេះ កុមារប្រមាណ ១៥០នាក់បានស្វាគមន៍ខួបលើកទី៦២ និង ៦៣ នៃសហភាពកុម្មុយនិស្តវ័យក្មេងនៃប្រទេសគុយបា និងអង្គការអ្នកត្រួសត្រាយ José Martí រៀងគ្នា ក៏ដូចជាខួបលើកទី១០២ នៃសម្ព័ន្ធយុវជនកុម្មុយនិស្តមកពីប្រទេសចិន។

នៅក្នុងទិវានោះ មានការសម្តែងតន្រ្តីពីខ្លុយ វីយូឡុង និងសូឡូ ព្រមទាំងការសូត្រកំណាព្យ ការប្រគុំតន្រ្តី ក្នុងសកម្មភាពមួយដែលក្មេងតូចៗបានធ្វើជាក្បួនដង្ហែរជាមួយនឹងសំលៀកបំពាក់តំណាងនៃវិស័យផ្សេងៗនៃសង្គមគុយបា។

សិស្សានុសិស្ស និងគ្រូបង្រៀនមកពីសាលាមិត្តភាពគុយបា-ចិន និងគម្រោងវប្បធម៌ផ្សេងៗនៅទីក្រុងប៉េកាំង បានចូលរួមក្នុងព្រឹត្តិការណ៍នេះ៕

ប្រភព៖ AKP

Previous articleឥណ្ឌូណេស៊ី៖ ការផ្ទុះភ្នំភ្លើងរួងបង្ខំឱ្យមានការជម្លៀសប្រជាជន ១១.០០០នាក់
Next articleថៃ និងឡាវ សហការគ្នាក្នុងការព្យាបាលកុមារដែលមានបញ្ហាបេះដូង