បរទេស៖ ទីភ្នាក់ងារអវកាសចិន (CMSA) បាននិយាយថា ការរួមបញ្ចូលគ្នានៃយានអវកាសសេនហ្សូ-១៨ (Shenzhou-18) និងរ៉ុក្កែតដឹកជញ្ជូនឡុង ម៉ាច-២អេហ្វ (Long March-2F) ត្រូវបានផ្ទេរទៅកាន់តំបន់បាញ់បង្ហោះ។
យោងតាមទីភ្នាក់ងារ CMSA បានឱ្យដឹងថា គ្រឿងបរិក្ខារ និងសម្ភារនៅកន្លែងបាញ់បង្ហោះនៅមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណបជីវគ័ន នៅភាគពាយព្យប្រទេសចិន គឺស្ថិតក្នុងស្ថានភាពល្អ ហើយការត្រួតពិនិត្យមុខងារមុនការបាញ់បង្ហោះផ្សេងៗ និងការសាកល្បងរួមគ្នានឹងត្រូវបានអនុវត្តតាមការគ្រោងទុក។
ទីភ្នាក់ងារ CMSA បាននិយាយថា យានអវកាសនឹងត្រូវបាញ់បង្ហោះនៅពេលវេលាសមស្របមួយនាពេលអនាគតដ៏ខ្លីខាងមុខនេះ៕
ប្រភព៖ AKP