បរទេស៖ វប្បធម៌ចម្រុះនៃបណ្តាប្រទេសអាស៊ានកំពុងត្រូវបានផ្សព្វផ្សាយនៅក្នុងទិវាសប្តាហ៍អាស៊ានដែលកំពុងប្រារព្ធធ្វើឡើងនៅទីស្នាក់ការកណ្តាលនៃសភាតំណាងរបស់ប្រទេសម៉ិកស៊ិកូក្នុងទីក្រុងម៉ិកស៊ិកូចាប់ពីថ្ងៃទី១៥-១៩ ខែមេសានេះ។
ព្រឹត្តិការណ៍នោះ គឺជាផ្នែកមួយនៃសកម្មភាពកិច្ចការបរទេសដោយគណៈកម្មាធិការអាស៊ាននៅទីក្រុងម៉ិកស៊ិកូ (ACMC) ក្នុងគោលបំណងបង្កើនការយល់ដឹង និងរឹតចំណងសាមគ្គីភាព និងមិត្តភាពរវាងរដ្ឋជាសមាជិកអាស៊ាន និងម៉ិកស៊ិកូ ជាពិសេសជាមួយសភាម៉ិកស៊ិកូ។
ថ្លែងក្នុងពិធីនោះ ប្រធានសភាតំណាងរាស្រ្ដ លោកស្រី ម៉ាសេឡា ហ្គូរ៉ា កាស្ទីលឡូ (Marcela Guerra Castillo) បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ ACMC ក្នុងការសម្របសម្រួលរៀបចំព្រឹត្តិការណ៍នោះ ហើយបានចាត់ទុកវាជាសក្ខីភាពនៃទំនាក់ទំនងជិតស្និទ្ធរវាងម៉ិកស៊ិកូ និងអាស៊ាន។
យោងតាមលោកស្រី បានឱ្យដឹងថា ប្រទេសម៉ិកស៊ិកូ និងបណ្តាប្រទេសអាស៊ានចែករំលែកភាពស្រដៀងគ្នាជាច្រើន មិនត្រឹមតែនៅក្នុងគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងការថែរក្សាបរិយាកាសសន្តិភាព និងស្ថិរភាពក្នុងតំបន់ប៉ុណ្ណោះទេ ប៉ុន្តែក៏មាននៅក្នុងភាពចម្រុះនៃវប្បធម៌ និងប្រវត្តិសាស្ត្ររបស់ពួកគេដែរ។
ថ្លែងមតិអំពីតួនាទីរបស់អាស៊ានក្នុងឆាកអន្តរជាតិ លោកស្រីបាននិយាយថា អាស៊ាន គឺជាអង្គការក្នុងតំបន់ និងដើរតួនាទីស្នូលក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងតំបន់ក្នុងពិភពលោក រួមទាំងតំបន់អាម៉េរិកឡាទីនផងដែរ៕
ប្រភព៖ AKP