បរទេស៖ រដ្ឋមន្ត្រីក្រសួងជំរុញការវិនិយោគរដ្ឋ លោក ឌីលុម អាមូនូហ្គាម៉ា (Dilum Amunugama) បាននិយាយថា រដ្ឋាភិបាលស្រីលង្ការំពឹងថា នឹងទាក់ទាញការវិនិយោគបរទេសពី ៤ប៊ីលានដុល្លារអាម៉េរិក ទៅ៤.៥ប៊ីលានដុល្លារអាម៉េរិកក្នុងឆ្នាំ២០២៤។
រដ្ឋមន្ត្រីបាននិយាយថា នៅឆ្នាំ២០២៣ ប្រទេសស្រីលង្កាបានទាក់ទាញការវិនិយោគបរទេសដែលមានតម្លៃ ១.៨លានដុល្លារអាម៉េរិក ទោះបីជាគោលដៅមានត្រឹមតែ ១.៥ប៊ីលានដុល្លារអាម៉េរិកក៏ដោយ។ លោកបន្តថា រដ្ឋាភិបាលបានកំណត់ទិសដៅវិនិយោគ ៤.៥ប៊ីលានដុល្លារអាម៉េរិកនៅឆ្នាំ២០២៤។
លោក អាមូនូហ្គាម៉ា បាននិយាយថា ការវិនិយោគបរទេសបានកើនឡើងយ៉ាងខ្លាំង បន្ទាប់ពីប្រទេសនេះបានចូលទៅក្នុងកិច្ចព្រមព្រៀងជាមួយមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)។ លោកបានបន្តថា ដោយសារអស្ថិរភាពនយោបាយ និងសេដ្ឋកិច្ចនៅប្រទេសស្រីលង្កា ការវិនិយោគបរទេសបានធ្លាក់ចុះនៅឆ្នាំ២០២២ និងឆមាសទី១ ឆ្នាំ២០២៣៕
ប្រភព៖ AKP