ក្រុមការងារ​សេដ្ឋកិច្ច​ចិន​-​សហរដ្ឋអាមេរិក​បើក​កិច្ចប្រជុំ​លើក​ទី​៤

0

បរទេស៖ ក្រសួងហិរញ្ញវត្ថុចិន (MOF) បាននិយាយកាលពីថ្ងៃពុធថា ក្រុមការងារសេដ្ឋកិច្ចចិន-សហរដ្ឋអាមេរិកបានបើកកិច្ចប្រជុំលើកទី៤ របស់ខ្លួន នៅក្នុងទីក្រុងវ៉ាស៊ីនតោន ឌីស៊ី។

ក្រសួង MOF បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កិច្ចប្រជុំនេះត្រូវបានដឹកនាំដោយអនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុរបស់ប្រទេសចិន លោក ឡៅ មីន (Liao Min) និងលោក ចាយ សាមប៊ច (Jay Shambaugh) អនុរដ្ឋលេខាធិការក្រសួងរតនាគារសហរដ្ឋអាមេរិក។

ដោយផ្តោតលើការអនុវត្តការឯកភាពដ៏សំខាន់ដែលសម្រេចបានដោយអ្នកដឹកនាំ ភាគីទាំងពីរបានធ្វើការទំនាក់ទំនងយ៉ាងស៊ីជម្រៅលើភាពជាក់ស្តែង និងស្ថាបនាអំពីស្ថានភាពម៉ាក្រូសេដ្ឋកិច្ច និងកំណើនប្រកបដោយតុល្យភាពនៅក្នុងប្រទេសទាំងពីរ និងពិភពលោក ព្រមទាំងការរៀបចំសម្រាប់ទំនាក់ទំនងនាពេលអនាគត។

ភាគីចិនបានសម្តែងការព្រួយបារម្ភចំពោះការរឹតត្បិតសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងប្រទេសចិន ហើយបានធ្វើការឆ្លើយតបបន្ថែមទៀតលើបញ្ហាសមត្ថភាពផលិតកម្ម។ ភាគីទាំងពីរបានឯកភាពរក្សាការទំនាក់ទំនង និងការផ្លាស់ប្តូរ៕

ប្រភព៖ AKP