យ៉ាងហោច​ណាស់​មនុស្ស ០៥​នាក់​បាន​ស្លាប់ ​ក្នុង​ការ​វាយប្រហារ​ដោយក្រុម​សកម្មប្រយុទ្ធ ទៅ​លើ​នគរបាល​អ៊ីរ៉ង់

0

បរទេស៖ ទូរទស្សន៍រដ្ឋអ៊ីរ៉ង់បានរាយការណ៍ថា កាលពីថ្ងៃអង្គារ ក្រុមសកម្មប្រយុទ្ធ Sunni បានវាយប្រហារលើរថយន្តនគរបាលចំនួន០២គ្រឿង នៅភាគអាគ្នេយ៍ប្រទេសអ៊ីរ៉ង់ ដោយបានសម្លាប់មន្ត្រីនគរបាលយ៉ាងហោចណាស់ ០៥នាក់ និងបានបង្កឲ្យរងរបួសម្នាក់។

ក្រុម Jaish al-Adl បានអះអាងថា ការវាយប្រហារនេះបានកើតឡើងនៅក្នុងខេត្ត Sistan-Baluchestan ប៉ុន្មានថ្ងៃបន្ទាប់ពីក្រុមនោះបានវាយលុកទីស្នាក់ការកណ្តាលរបស់ឆ្មាំបដិវត្តន៍ចំនួន០២ទីតាំងនៅក្នុងតំបន់តែមួយ និងបានសម្លាប់បុគ្គលិកសន្តិសុខចំនួន ១១នាក់។

ទីភ្នាក់ងារសារព័ត៌មាន Tasnim ពាក់កណ្តាលផ្លូវការបាននិយាយថា មន្ត្រីនគរបាលជាច្រើននាក់កំពុងធ្វើដំណើរត្រឡប់ពីការដឹកជញ្ជូនជនសង្ស័យម្នាក់ចំពោះការសម្លាប់មន្ត្រីនគរបាលម្នាក់ ដែលត្រូវបានបាញ់ប្រហារកាលពីខែមុន អំឡុងពេលបេសកកម្មបង្ក្រាបគ្រឿងញៀន។

ក្រុម Jaish al-Adl និយាយ​ថា ខ្លួន​ស្វែងរក​សិទ្ធិ​សេរីភាពឲ្យកាន់ច្រើន​ និង​លក្ខខណ្ឌ​រស់​នៅ​កាន់​តែ​ប្រសើរជាងមុន​សម្រាប់​ជនជាតិ​ភាគតិច Baluchis នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់ ​ដែល​គ្រប់គ្រង​ដោយក្រុមនិកាយ Shi’ite។ ក្រុម Jaish al-Adl ​បាន​អះអាង​ទទួល​ខុស​ត្រូវ ​ចំពោះ​ការ​វាយ​ប្រហារ​ជា​ច្រើនលើ​កទៅលើ​កម្លាំង​សន្តិសុខ​អ៊ីរ៉ង់​នៅខេត្ត Sistan-Baluchestan ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។