បរទេស៖ មន្ត្រីក្រសួងការបរទេសម្នាក់ បានប្រាប់សារព័ត៌មានរ៉យទ័រថា សហរដ្ឋអាមេរិកនឹងលក់សព្វាថុធ ដែលមានតម្លៃដល់ទៅ ១៣៨លានដុល្លារសហរដ្ឋអាមេរិក ទៅដល់អ៊ុយក្រែន ដើម្បី ថែរក្សា និងកែលម្អប្រព័ន្ធការពារដែនអាកាស HAWK ដើម្បីជួយការពារប្រឆាំងនឹងយន្តហោះគ្មានមនុស្សបើក និងការវាយប្រហារមីស៊ីលរបស់រុស្ស៊ី។
សហរដ្ឋអាមេរិក បានចាប់ផ្តើមដឹកជញ្ជូនប្រព័ន្ធស្ទាក់ចាប់មីស៊ីល HAWK ទៅកាន់ប្រទេសអ៊ុយក្រែនកាលពីឆ្នាំ២០២២ សម្រាប់ធ្វើឲ្យប្រសើរឡើងនូវប្រព័ន្ធការពារមីស៊ីលដែនអាកាស Stinger ដែលជាប្រព័ន្ធតូចជាង និងមានរយៈចម្ងាយខ្លីជាង។
ចាប់តាំងពីពេលនោះមក អ៊ុយក្រែនបានទទួលប្រព័ន្ធការពារដែនអាកាសជាច្រើន រួមទាំងប្រព័ន្ធ Patriot ដែលផលិតដោយសហរដ្ឋអាមេរិកផងដែរ។
មន្ត្រីរូបនេះបាននិយាយក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះថា ការលក់ទៅឲ្យយោធាបរទេសជាបន្ទាន់នៅថ្ងៃអង្គារនោះមានតម្លៃដល់ទៅ ១៣៨ លានដុល្លារសហរដ្ឋអាមេរិក។
ទោះបីជាអ៊ុយក្រែនបានអស់ប្រភពថវិកាជាច្រើន របស់សហរដ្ឋអាមេរិកក៏ដោយ ក៏ទីក្រុង Kyiv ទទួលបានហិរញ្ញប្បទានយោធាបរទេសចំនួន ៣០០លានដុល្លារសហរដ្ឋអាមេរិកដែរ ដែលជាផ្នែកនៃច្បាប់ចំណាយលើវិស័យការពារជាតិប្រចាំឆ្នាំ ដែលបានចុះហត្ថលេខានាពេលថ្មីៗនេះ។ ប្រាក់ជំនួយនឹងត្រូវប្រើប្រាស់សម្រាប់ចំណាយលើបរិក្ខារ ដែលរួមមានវិស្វកម្ម និងការរួមបញ្ចូលសម្រាប់ការទំនាក់ទំនង និងការកែលម្អឡើងវិញនូវអង្គភាពពន្លត់អគ្គិភ័យ HAWK៕