បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ជនបរទេសប្រមាណ ៤០នាក់ ដែលបច្ចុប្បន្នកំពុងជាប់ពន្ធនាគារក្នុងប្រទេសអាហ្វហ្គានីស្ថាន។
សារព័ត៌មានតូឡូបានដកស្រង់សម្តី លោក ហាប៊ីប៊ូលឡាហ៍ បាដារ (Habibullah Badar) អនុប្រធានការិយាល័យរដ្ឋបាលពន្ធនាគាររបស់ប្រទេសនេះថា «ចំនួនអ្នកទោសបរទេសនៅទូទាំងប្រទេសអាហ្វហ្គានីស្ថាននៅក្នុងមន្ទីរឃុំឃាំងរបស់យើងបានកើនឡើងដល់ ៤០នាក់ ដែលករណីទាំងនោះជាករណីឧក្រិដ្ឋកម្ម រួមទាំងឃាតកម្ម និងបញ្ហាផ្សេងទៀត ហើយពួកគេមកពីប្រទេសផ្សេងៗ រួមទាំងប្រទេសជិតខាងផងដែរ»។
អ្នកនាំពាក្យរដ្ឋាភិបាលអាហ្វហ្គានីស្ថាន លោក ហ្សាប៊ីហ៊ុលឡាហ៍ មូចាហីដ (Zabihullah Mujahid) បានបញ្ជាក់ពីការឃុំខ្លួនជនជាតិអាមេរិកាំងចំនួន ២នាក់នៅក្នុងប្រទេសអាហ្វហ្គានីស្ថានកាលពីចុងខែមីនា៕
ប្រភព៖ AKP