បរទេស៖ មេដឹកនាំគណបក្សប្រឆាំងអេម អេដមី (Aam Aadmi Party) (AAP) របស់ប្រទេសឥណ្ឌាបានប្រារព្ធពិធីតមអាហារទូទាំងប្រទេសដើម្បីតវ៉ានឹងការចាប់ខ្លួននាយករដ្ឋមន្ត្រីទីក្រុងដេលី លោក អាវីនដ៍ កេចរីវ៉ាល់ (Arvind Kejriwal) នៅក្នុងសំណុំរឿងពុករលួយដែលពាក់ព័ន្ធនឹងគោលនយោបាយពន្ធដាររបស់ទីក្រុងដេលី។
សមាជិកសភានៃគណបក្ស AAP និងអ្នកកាន់ការិយាល័យទាំងអស់បានប្រមូលផ្តុំគ្នានៅតំបន់ចាន់តា ម៉ានតា នៃទីក្រុងដេលី សម្រាប់ការតមអាហារពេញមួយថ្ងៃ។ អាជ្ញាធរបានបង្កើនសន្តិសុខនៅតាមផ្លូវដែលនាំទៅកាន់កន្លែងតវ៉ា។
លោក កេចរីវ៉ាល់ ត្រូវបានចាប់ខ្លួនកាលពីខែមុនដោយនាយកដ្ឋានអនុវត្តច្បាប់ (ED) ដែលជាទីភ្នាក់ងារប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មហិរញ្ញវត្ថុរបស់រដ្ឋាភិបាលសហព័ន្ធ ដោយចោទប្រកាន់ពីបទពុករលួយទាក់ទងនឹងការចូលរួមដោយផ្ទាល់នៅក្នុងការបង្កើតគោលនយោបាយពន្ធដែលអនុគ្រោះដល់បុគ្គលជាក់លាក់។
គណបក្ស AAP ច្រានចោលរាល់ការប្រព្រឹត្តខុស ហើយបាននិយាយថា មេដឹកនាំរបស់ពួកគេត្រូវបាន «ចាប់ខ្លួនដោយក្លែងក្លាយ» នៅក្នុង «ករណីប្រឌិត»។ គណបក្សនេះបានចោទប្រកាន់គណបក្សបារ៉ាទីយ៉ា ចាណាតា (Bharatiya Janata Party) របស់នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី (Narendra Modi) ពីការជ្រៀតជ្រែកផ្នែកនយោបាយ ដែលជាការចោទប្រកាន់មួយត្រូវបានបដិសេធដោយគណបក្សកាន់អំណាច៕
ប្រភព៖ AKP