បរទេស៖ មជ្ឈមណ្ឌលឧតុនិយមជាតិរបស់ប្រទេសចិនបានបន្តការប្រកាសអាសន្នពណ៌ខៀវកាលពីថ្ងៃអាទិត្យសម្រាប់ព្យុះភ្លៀង ខណៈដែលភ្លៀងធ្លាក់ខ្លាំងត្រូវបានគេរំពឹងថា នឹងបោកបក់ប៉ះពាល់ផ្នែកខ្លះនៃប្រទេស។
មជ្ឈមណ្ឌលបាននិយាយថា ចាប់ពីរសៀលថ្ងៃអាទិត្យដល់រសៀលថ្ងៃចន្ទ ភ្លៀងធ្លាក់ខ្លាំងត្រូវបានគេព្យាករណ៍ថា នឹងវាយប្រហារផ្នែកខ្លះនៃខេត្តជាំងស៊ី ខេត្តហ្វូជៀន និងខេត្តក្វាងទុង។
យោងតាមមជ្ឈមណ្ឌលឧតុនិយមបានឱ្យដឹងថា ផ្នែកខ្លះនៃតំបន់ទាំងនេះអាចនឹងមានភ្លៀងធ្លាក់ខ្លាំង ជាមួយនឹងទឹកភ្លៀងអតិបរមាក្នុងមួយម៉ោងលើសពី ៥០មីលីម៉ែត្រ អមដោយផ្គរ រន្ទះ ខ្យល់កន្ត្រាក់ ឬព្រិលធ្លាក់។
រដ្ឋាភិបាលមូលដ្ឋានត្រូវបានជំរុញឱ្យធ្វើការរៀបចំសណ្ដាប់ធ្នាប់ និងបំពេញការទទួលខុសត្រូវរបស់ខ្លួន។ សាលារៀន និងសាលាមត្តេយ្យត្រូវបានស្នើសុំឱ្យធានាសុវត្ថិភាពសិស្ស និងកុមារ ហើយអ្នកបើកបរត្រូវបានណែនាំអោយមានការប្រុងប្រយ័ត្ន ដោយសារការលិចផ្លូវដែលអាចកើតមាន និងការកកស្ទះចរាចរណ៍។
ប្រទេសចិនមានប្រព័ន្ធព្រមានអាកាសធាតុដែលមានពណ៌ចំនួន ៤ជាន់ ដោយពណ៌ក្រហមតំណាងឱ្យការព្រមានធ្ងន់ធ្ងរបំផុត បន្ទាប់មកពណ៌ទឹកក្រូច ពណ៌លឿង និងពណ៌ខៀវ៕
ប្រភព៖ AKP