​ កំពង់ផែផ្លូវហាយវេចិន-ម៉ុងហ្គោលី បានគ្រប់គ្រងទំនិញជាង ១០លានតោនក្នុងឆ្នាំ២០២៤

0

បរទេស៖ រដ្ឋបាលកំពង់ផែបាននិយាយថា បរិមាណទំនិញសរុបដែលគ្រប់គ្រងដោយកំពង់ផែហ្គានម៉ូដ ដែលជាកំពង់ផែផ្លូវហាយវេដ៏ធំបំផុតនៅព្រំដែនចិន-ម៉ុងហ្គោលី បានកើនឡើងលើសពី ១០លានតោនគិតមកដល់ពេលនេះក្នុងឆ្នាំ២០២៤។

កំពង់ផែនៅតំបន់ស្វយ័តម៉ុងហ្គោលីខាងក្នុងនៃភាគខាងជើងប្រទេសចិន បានគ្រប់គ្រងទំនិញជិត ១០.០៦លានតោនក្នុងឆ្នាំនេះ បានកើនឡើង ២៤.៧២% ពីមួយឆ្នាំទៅមួយឆ្នាំដោយឈានដល់កម្រិតខ្ពស់បំផុត។

កំពង់ផែហ្គានម៉ូដ ជាប់ចំណាត់ថ្នាក់ទី១ក្នុងចំណោមកំពង់ផែផ្លូវហាយវេនៅព្រំដែនចិន-ម៉ុងហ្គោលីទាក់ទងនឹងបរិមាណទំនិញ ហើយឈានដល់ ១០លានតោនមុនជាងឆ្នាំ២០២៣ ។

យោងតាម លោក ឈីន រុយឈាង (Qin Ruiqiang) អនុប្រធានគណៈកម្មាធិការគ្រប់គ្រងកំពង់ផែ បានឱ្យដឹងថា ការនាំចូលធ្យូងថ្មសរុបមានចំនួន ៩.៧៨លានតោន ពោលគឺកើនឡើង ២៥.១៣% កាលពីឆ្នាំមុន។ ការ​នាំ​ចូល​ទង់ដែង​មាន​ចំនួន ២២៤,៧០០តោន ដែល​ឆ្លុះ​បញ្ចាំង​ពី​ការ​កើន​ឡើង ៩.៥៨% ធៀប​នឹង​ឆ្នាំ​មុន។ លើសពីនេះ ការនាំចេញទំនិញសរុបមានចំនួន ៤៩,៣០០តោន ដែលបង្ហាញពីការកើនឡើង ២២.៥៣% ពីមួយឆ្នាំទៅមួយឆ្នាំ។

កំពង់ផែហ្គានម៉ូដ គឺជាច្រកនាំចូលថាមពលដ៏សំខាន់សម្រាប់ប្រទេសនេះ និងជាមជ្ឈមណ្ឌលដ៏សំខាន់នៅក្នុងច្រករបៀងសេដ្ឋកិច្ចចិន-ម៉ុងហ្គោលី-រុស្ស៊ី៕

ប្រភព៖ AKP