​ ចំនួនអ្នកស្លាប់កើនដល់ ៧នាក់ ដោយសារព្យុះកំបុតត្បូងនៅប្រទេសចិន

0

បរទេស៖ អាជ្ញាធរក្នុងតំបន់បាននិយាយកាលពីថ្ងៃពុធថា ចំនួនអ្នកស្លាប់ដោយសារខ្យល់ព្យុះភ្លៀង និងអាកាសធាតុត្រជាក់ខ្លាំង ដែលបាននឹងកំពុងរងផលប៉ះពាល់ដល់ខេត្តជាំងស៊ី ភាគខាងកើតប្រទេសចិន បានកើនឡើងដល់ ៧នាក់ហើយ។

យោង​តាម​ស្ថិតិ​ពី​ទីស្នាក់ការ​គ្រប់គ្រង​គ្រោះ​ទឹក​ជំនន់ និង​គ្រោះ​រាំង​ស្ងួត​ខេត្តជាំងស៊ីបានឱ្យដឹងថា គិតត្រឹមម៉ោង ១០:០០នាទីព្រឹកថ្ងៃពុធ ស្រុកចំនួន ៥៤ ក្នុងទីក្រុងចំនួន ៩ រួមទាំងទីរួមខេត្តណានចាងបានរងការវាយប្រហារដោយគ្រោះមហន្តរាយអាកាសធាតុ រួមទាំងមនុស្សចំនួន៩៣,០០០នាក់បានរងផលប៉ះពាល់។

អាកាសធាតុ​ដ៏​អាក្រក់​នេះ​បាន​បណ្តាល​ឲ្យ​ខូចខាត​ដំណាំ​ចំនួន ៥,៧០០ហិកតា ខណៈ​ដែលគ្រួសារចំនួន ១២គ្រួសាររង​ការបាក់​រលំផ្ទះ​ និង៨០គ្រួសារ​ទៀត​ខូចខាត​ផ្ទះ​យ៉ាង​ធ្ងន់ធ្ងរ។  ការប៉ាន់ប្រមាណភ្លាមៗ នៃការខាតបង់សេដ្ឋកិច្ចផ្ទាល់ដែលបណ្តាលមកពីគ្រោះមហន្តរាយបានឈានដល់ ១៥០លានយ័ន (ប្រហែល ២១.១លានដុល្លារអាម៉េរិក) ។

ទីស្នាក់ការកណ្តាលខេត្តបានចាប់ផ្តើមការឆ្លើយតបជាបន្ទាន់សម្រាប់ការគ្រប់គ្រងទឹកជំនន់កម្រិត-៣ នៅម៉ោង ១០:០០នាទីយប់ ដែលបណ្តាលមកពីហានិភ័យនៃទឹកជំនន់ទន្លេដោយសារតែអាកាសធាតុធ្ងន់ធ្ងរ។

ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងស្តីពីការប្រុងប្រយ័ត្នខ្ពស់ ចំពោះប្រជាពលរដ្ឋសូមកុំចេញទៅក្រៅផ្ទះ ខណៈអាកាសធាតុនៅតែបន្ត និងជៀសវាងការហូរចូលតាមប្រព័ន្ធលូ ផ្លូវក្រោមដី និងតំបន់ទឹកមិនហូរក្នុងករណីមានភ្លៀងធ្លាក់ខ្លាំង៕

ប្រភព៖ AKP