​​ប្រធានាធិបតីនីការ៉ាហ្គាប្រកាន់ខ្ជាប់នូវគោលការណ៍ចិនតែមួយ

0

ប្រធានាធិបតីនីការ៉ាហ្គា លោក ដាញែល អរតេហ្គា បាននិយាយកាលពីថ្ងៃពុធថា ប្រទេសនីការ៉ាហ្គាគោរពយ៉ាងម៉ឺងម៉ាត់នូវគោលការណ៍ចិនតែមួយ និងគាំទ្របុព្វហេតុដ៏ធំរបស់ប្រទេសចិនក្នុងការបង្រួបបង្រួមជាតិ។

លោក អរតេហ្គា បាននិយាយនៅក្នុងកិច្ចពិភាក្សាតាមទូរស័ព្ទជាមួយលោក ស៊ី ជីនពីង ថា ប្រទេសនីការ៉ាហ្គាក៏គាំទ្រគំនិតផ្តួចផ្តើមកិច្ចសហប្រតិបត្តិការជាសកល រួមទាំងគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ដែលស្នើឡើងដោយប្រធានាធិបតីចិន លោក ស៊ី ជីនពីង ផងដែរ៕

ប្រភព៖ AKP