បរទេស៖ តុលាការកំពូលនៃរដ្ឋខូឡូរ៉ាដូរបស់សហរដ្ឋអាមេរិក បានសម្រេចហាមឃាត់អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ពីការបោះឆ្នោតបឋមរបស់រដ្ឋនេះក្នុងឆ្នាំ២០២៤។ នេះបើយោងតាមឯកសារអេឡិចត្រូនិកដែលបានបង្ហោះទៅក្នុងប្រព័ន្ធទិន្នន័យអេឡិចត្រូនិករបស់តុលាការ។
សេចក្តីសម្រេចនេះ គឺផ្អែកទៅលើវិសោធនកម្មលើកទី១៤ នៃរដ្ឋធម្មនុញ្ញរបស់សហរដ្ឋអាមេរិក ដែលហាមប្រាមអ្នកដែលចូលរួមក្នុងការបះបោរពីការបោះឆ្នោតជ្រើសរើសប្រធានាធិបតីសហរដ្ឋអាមេរិក៕
ប្រភព៖ AKP