បរទេស៖ មជ្ឈមណ្ឌលឧតុនិយមជាតិរបស់ប្រទេសចិន បានបន្តការប្រកាសអាសន្នពណ៌លឿងសម្រាប់ព្យុះព្រិល ដោយរំពឹងថា ព្យុះព្រិលនឹងវាយប្រហារផ្នែកខ្លះនៃតំបន់ភាគឦសានរបស់ប្រទេសចិន។
មជ្ឈមណ្ឌលបាននិយាយថា ចាប់ពីម៉ោង ៨:០០យប់ថ្ងៃអង្គារ ដល់ម៉ោង ៨:០០យប់ថ្ងៃព្រហស្បតិ៍ ព្យុះព្រិលនឹងវាយប្រហារផ្នែកខ្លះនៃតំបន់ម៉ុងហ្គោលីខាងក្នុង ខេត្តហីឡុងជាំង ខេត្តជីលីន និងភ្នំចាងប៉ី។ ផ្នែកខ្លះនៃតំបន់ទាំងនោះអាចជួបប្រទះនឹងព្យុះព្រិលដ៏ខ្លាំង ដែលវាអាចបណ្តាលឱ្យមានព្រិលប្រហែល ២០សង់ទីម៉ែត្រនៅកន្លែងខ្លះ។
មជ្ឈមណ្ឌលនោះបាននិយាយបន្ថែមថា អាជ្ញាធរមូលដ្ឋាននៅក្នុងតំបន់ដែលរងផលប៉ះពាល់ទាំងនោះត្រូវបានណែនាំឱ្យត្រៀមខ្លួនសម្រាប់ទប់ទល់ និងបង្កាព្យុះព្រិល។ នាយកដ្ឋានដឹកជញ្ជូន ថាមពល និងទំនាក់ទំនង គួរតែត្រួតពិនិត្យផ្លូវថ្នល់ ផ្លូវដែក និងខ្សែបណ្តាញអគ្គិសនី ហើយអនុវត្តការងារបោសសម្អាតផ្លូវ និងកាត់បន្ថយទឹកកក។
អ្នកបើកបរត្រូវបានណែនាំឱ្យអនុវត្តការប្រុងប្រយ័ត្ននឹងការរអិលសម្រាប់ការបើកបរយានយន្ត។ ប្រទេសចិនមានប្រព័ន្ធព្រមាន ៤កម្រិតសម្រាប់ព្យុះភ្លៀង ដោយពណ៌ក្រហមជាកម្រិតធ្ងន់ធ្ងរបំផុត បន្ទាប់មកដោយពណ៌ទឹកក្រូច ពណ៌លឿង និងពណ៌ខៀវ៕
ប្រភព៖ AKP