បរទេស៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បាននិយាយនៅក្នុងកិច្ចប្រជុំមួយជាមួយប្រធានរដ្ឋធឌូម៉ារបស់រុស្ស៊ី លោក វីយ៉ាចេស្លាវ វ៉ូឡូឌីន ថា ទីក្រុងប៉េកាំងត្រៀមខ្លួនរួចជាស្រេចក្នុងការរក្សាទំនាក់ទំនងទ្វេភាគីជាមួយទីក្រុងមូស្គូ។
មេដឹកនាំចិនរូបនេះបាននិយាយថា «ប្រទេសចិនមានឆន្ទៈក្នុងការខិតខំប្រឹងប្រែងរួមគ្នាជាមួយរុស្ស៊ីជានិច្ចក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគី ដែលត្រូវបានកំណត់លក្ខណៈដោយភាពជាអ្នកជិតខាងដ៏ល្អជារៀងរហូត អន្តរកម្មយុទ្ធសាស្ត្រទូលំទូលាយ និងកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមក»។
លោក ស៊ី បាននិយាយបន្ថែមថា ទីក្រុងប៉េកាំងសង្ឃឹមសម្រាប់ការពង្រឹងបន្ថែមទៀតនៃកិច្ចសហប្រតិបត្តិការរវាងរដ្ឋឌូម៉ា និងសភាប្រជាជនជាតិ [NPC] ដើម្បីបង្កើតមូលដ្ឋានច្បាប់ដ៏រឹងមាំសម្រាប់ការអភិវឌ្ឍទំនាក់ទំនងទ្វេភាគី ដែលនឹងផ្តល់ផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ៕
ប្រភព៖ AKP