បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថា សហគមន៍អន្តរជាតិគួរតែរួមកម្លាំងគ្នាដើម្បីស្វែងរកដំណោះស្រាយនយោបាយចំពោះជម្លោះរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន។
លោកបានកត់សម្គាល់ក្នុងពេលថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំកំពូលវិសាមញ្ញនៃក្រុមប្រទេសប្រ៊ីកស៍ (BRICS) (រួមមានប្រទេសប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន អាហ្រ្វិកខាងត្បូង) ថា «គោលជំហររបស់ប្រទេសរុស្ស៊ី គឺស្រប និងមិនផ្លាស់ប្តូរទេជាមួយស្ថានភាពបច្ចុប្បន្ន។ យើងជំរុញដល់សហគមន៍អន្តរជាតិឱ្យរួមកម្លាំងគ្នាដើម្បីបន្ធូរបន្ថយភាពតានតឹង ធានាឱ្យមានបទឈប់បាញ់ និងស្វែងរកដំណោះស្រាយនយោបាយចំពោះជម្លោះរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន»។
យោងតាមលោក ពូទីន បានឱ្យដឹងថា «ក្រុមប្រទេសប្រ៊ីកស៍ និងបណ្តាប្រទេសក្នុងតំបន់អាចដើរតួយ៉ាងសំខាន់ក្នុងការងារនេះ»។ មេដឹកនាំរុស្ស៊ីរូបនេះបានកត់សម្គាល់ថា «នេះជាមូលហេតុដែលមានការចូលរួមរបស់សហការីរបស់យើងមកពីមជ្ឈិមបូព៌ានៅក្នុងកិច្ចប្រជុំថ្ងៃនេះ ដែលត្រូវបានអញ្ជើញឱ្យចូលរួមជាមួយក្រុមប្រទេសប្រ៊ីកស៍ ក្នុងនាមជាសមាជិកពេញសិទ្ធិកាលពីដើមឆ្នាំនេះ គឺមានសារៈសំខាន់ជាពិសេស»។ លោក ពូទីន បាននិយាយថា «ខ្ញុំចង់ប្រើឱកាសនេះដើម្បីកោតសរសើរដល់កិច្ចខិតខំប្រឹងប្រែងរបស់ពួកគេក្នុងការធ្វើឱ្យស្ថានការណ៍ប្រសើរឡើង ជាពិសេសដោយរៀបចំកិច្ចប្រជុំកំពូលសន្តិភាពនៅប្រទេសអេហ្ស៊ីប និងកិច្ចប្រជុំកំពូលវិសាមញ្ញអារ៉ាប់-អ៊ីស្លាម នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត»៕
ប្រភព៖ AKP