Home ព័ត៌មានអន្តរជាតិ រុស្ស៊ី និងចិនសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងក្នុងការដោះស្រាយបញ្ហាអន្តរជាតិសំខាន់ៗ

រុស្ស៊ី និងចិនសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងក្នុងការដោះស្រាយបញ្ហាអន្តរជាតិសំខាន់ៗ

0

បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសរុស្ស៊ី និងចិនកំពុងសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងក្នុងការដោះស្រាយបញ្ហាអន្តរជាតិសំខាន់ៗ ដែលរួមចំណែកដល់ការកសាងសណ្តាប់ធ្នាប់ពិភពលោកប្រកបដោយយុត្តិធម៌ និងប្រជាធិបតេយ្យ។

លោក ពូទីន បាននិយាយនៅក្នុងសារជូនពរមួយទៅកាន់អ្នកចូលរួមនៃគណបក្ស United Russia និងកិច្ចសន្ទនាបក្សកុម្មុយនិស្តចិនថា «ទំនាក់ទំនងរវាងរុស្ស៊ី-ចិននៃភាពជាដៃគូគ្រប់ជ្រុងជ្រោយ និងជាយុទ្ធសាស្ត្រ គឺស្ថិតក្នុងកម្រិតខ្ពស់ដែលមិនធ្លាប់មានពីមុនមក។ គម្រោងរួមខ្នាតធំដែលកំពុងត្រូវបានអនុវត្តនៅក្នុងវិស័យសេដ្ឋកិច្ច ការដឹកជញ្ជូន ថាមពល មនុស្សធម៌ និងវិស័យផ្សេងៗទៀត។ ផ្អែកលើមូលដ្ឋានទ្វេភាគី ក៏ដូចជាទម្រង់នៃអង្គការ SCO និងក្រុមប្រទេសប្រ៊ីកស៍ (BRICS) និងរចនាសម្ព័ន្ធពហុភាគីផ្សេងៗទៀត ទីក្រុងមូស្គូ និងទីក្រុងប៉េកាំង សម្របសម្រួលកិច្ចខិតខំប្រឹងប្រែងក្នុងការដោះស្រាយបញ្ហាអន្តរជាតិសំខាន់ៗ ដែលរួមចំណែកដល់ការកសាងសណ្តាប់ធ្នាប់ពិភពលោកដ៏ត្រឹមត្រូវ និងប្រកបដោយប្រជាធិបតេយ្យ»៕

ប្រភព៖ AKP

Previous articleមនុស្សជាង ៨.០០០នាក់ត្រូវបានជម្លៀសចេញពីតំបន់ហ្គាហ្សា តាមរយៈច្រកព្រំដែនរ៉ាហ្វាហ៍
Next articleសម្ដេចធិបតី៖ ពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ កំណាត់ផ្លូវជាតិលេខ៥ថ្ងៃនេះ ជានិមិត្តរូបនៃរាជរដ្ឋាភិបាលកម្ពុជា៣ខែ និងជានិមិត្តរូបនៃទំនាក់ទំនងពិសេស កម្ពុជា-ជប៉ុន