បរទេស៖ មជ្ឈមណ្ឌលឧតុនិយមជាតិរបស់ប្រទេសចិន បានបន្តការប្រកាសអាសន្នពណ៌លឿងសម្រាប់ព្យុះព្រិលកាលពីថ្ងៃពុធ ដោយរំពឹងថា ខ្យល់ព្យុះព្រិលនោះនឹងវាយប្រហារផ្នែកខ្លះនៃខេត្តភាគឦសានរបស់ប្រទេសចិន។
មជ្ឈមណ្ឌលឧតុនិយមបាននិយាយថា ចាប់ពីម៉ោង ៨:០០យប់ថ្ងៃពុធ ដល់ម៉ោង ៨:០០យប់ថ្ងៃសុក្រ ព្យុះព្រិលនឹងវាយប្រហារផ្នែកខ្លះនៃខេត្តជីលីន និងខេត្តហីឡុងជាំង។ យោងតាមមជ្ឈមណ្ឌលនេះបានឱ្យដឹងថា ផ្នែកខ្លះនៃតំបន់ទាំងនោះអាចជួបប្រទះនឹងព្យុះព្រិលខ្លាំងដែលអាចបណ្តាលឱ្យមានព្រិលលើសពី ១៦សង់ទីម៉ែត្រនៅកន្លែងខ្លះ។
មជ្ឈមណ្ឌលនេះបាននិយាយថា អាជ្ញាធរមូលដ្ឋាននៅក្នុងតំបន់ដែលរងផលប៉ះពាល់ ត្រូវបានណែនាំឱ្យត្រៀមខ្លួនសម្រាប់ព្យុះព្រិលនេះ។ នាយកដ្ឋានដឹកជញ្ជូន ថាមពល និងទំនាក់ទំនង គួរតែធ្វើការត្រួតពិនិត្យផ្លូវថ្នល់ ផ្លូវដែក និងបណ្តាញអគ្គិសនី និងអនុវត្តការងារបោសសម្អាតផ្លូវ។
អ្នកបើកបរត្រូវបានណែនាំឱ្យអនុវត្តការប្រុងប្រយ័ត្ន និងប្រើប្រាស់ប្រឆាំងនឹងការរអិលសម្រាប់យានយន្តរបស់ពួកគេ។ ប្រទេសចិនមានប្រព័ន្ធព្រមាន ៤ជាន់សម្រាប់ព្យុះភ្លៀង ដោយពណ៌ក្រហមជាកម្រិតធ្ងន់ធ្ងរបំផុត បន្ទាប់មកដោយពណ៌ទឹកក្រូច ពណ៌លឿង និងពណ៌ខៀវ៕
ប្រភព៖ AKP